ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!!!!
ដំណឹងល្អៈរដ្ឋាភិបាលអនុញ្ញាត្តិឲ្យសាងសង់ព្រលានយន្តហោះថ្មីមួយនៅក្រុងប៉ោយប៉ែត
Mon,22 October 2018 (Time 04:46 PM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 198នាក់)


ភ្នំពេញ: រដ្ឋាភិបាលបានអនុញ្ញាត្តជាគោលការណ៍ឲ្យក្រុមហ៊ុនឯកជនមួយ វិនិយោគសាងសង់ព្រលានយន្តហោះនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលគំរោងនេះនឹងសាងសង់ឡើងវិញនៅពេលឆាប់ៗនេះ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ តុលានេះថា គំរោងព្រលានយន្តហោះនេះបានចាប់ផ្តើមតាំងពីកំឡុងឆ្នាំ២០០៦ ឬ២០០៧ ដែលស្ថិតនៅលើផ្ទៃដីជាង១០០ហិកតា តែគំរោងនេះបានផ្អាកនៅពេលក្រោយមក។ លោកបន្តថា ប៉ុន្តែគំរោងនេះបានទទួលការអនុញ្ញាត្តជាគោលការណ៍ពីរដ្ឋាភិបាលឡើងវិញ និងអាចចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៩ ឬឆ្នាំ២០២០ខាងមុខ។លានយន្តហោះនេះស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រដ្ឋាភិបាលបានដាក់ក្រុងប៉ោយប៉ែត ជាក្រុងដែលត្រូវអភិវឌ្ឍន៍ពិសេសមួយនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥។ អ្នកវិនិយោគក្នុងស្រុកមួយរូប បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ក្រុងប៉ោយប៉ែតកំពុងមានការរីកចម្រើន និងមានការវិនិយោគជាច្រើនពីអ្នកវិនិយោគជាតិ អន្តរជាតិ ពិសេសអ្នកវិនិយោគចិន ហេតុនេះប្រសិនជាព្រលានយន្តហោះនេះសាងសង់រួច ក្រុងនៅតាមព្រំដែនកម្ពុជា ថៃនេះនឹងមានការរីកចម្រើនកាន់តែលឿនថែមទៀត។ ក្រុងប៉ោយប៉ែតមានសង្កាត់ចំនួន៣ និងមានប្រជាជនរស់នៅប្រមាណ២០ម៉ឺននាក់ ដែលចំនួននេះរាប់បញ្ចូលទាំងអ្នកវិនិយោគអន្តរជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
57 នាក់
ម្សិលមិញ :
39 នាក់
សប្តាហ៍នេះ :
292 នាក់
ខែនេះ :
2443 នាក់
3 ខែនេះ :
7334 នាក់
សរុប :
30819 នាក់