ថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
រថយន្តកែឆ្នៃដឹកកម្មក​របេះផ្លែ​ស្វាយ ដាច់កាលេ រ៉េចង្កូតទៅបុកក្បាលស្ពាន បណ្ដាលឲ្យ​រង​របួសកម្មករជាច្រើននាក់
Sat,07 December 2019 (Time 11:01 AM)
ដោយ ៖ ទស្សនៈមហាជន (ចំនួនអ្នកអាន: 71នាក់)

ខេត្តបាត់ដំបង៖កម្ម​ករបេះផ្លែស្វាយជាច្រើននាក់ បានរងរបួសធ្ងន់និងស្រាស ដឹងបញ្ជូនទៅសម្រាក​ព្យាបាលនៅឯមន្ទីពេទ្យ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត​កែឆ្នៃ​ដឹកកម្មករទៅបេះផ្លែស្វាយ​ ដាច់កាលេរ៉េចង្គូតទៅបុក​ក្បាលស្ពាន។​

ករណីគ្រោះថ្នាក់ចរាចរណ៍យនេះបានកើតឡើងកាលពី​វេលាម៉ោង០៦និង១០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវវិស្វកម្ម ចំណុចស្ពាន ស្ថិតក្នុងភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្រោយពីទទួលបានព័ត៌មាន ករណីគ្រោះថ្នាក់ចរាចរណ៍ដែលមានមានមនុស្ស​របួសធ្ងន់ និង​ស្រាល​ចំនួន៣០នាក់ លោក សុង សុភ័ក្រ្ត អភិបាល នៃគណ:អភិបាលស្រុកភ្នំព្រឹក បានចុះ​ទៅដល់​កន្លែង​កើត​ហេតុភ្លាមៗ ដើម្បីជួយអន្តាគមន៍ និងសង្គ្រោះយកទៅមន្ទីពេទ្យ។

ពាក់ពន្ឋ័ករណីនេះ​អាជ្ញាធរមូលដ្ឋាន​បានបញ្ជាក់ថា​៖ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ក​ឡើង​ដោយខ្លួន ដែលអ្នកបើកបរមានឈ្មោះ សឹង្ហ រ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង។

សមត្ថកិច្ចបញ្ជាក់ទៀតថា​៖កម្មករដែលរងរបួសមានចំនួន៣០នាក់ ស្រី២០នាក់ ក្នុងនោះ​របួស​ធ្ងន់ចំនួន​៦នាក់ ស្រី៥​នាក់ ចំណែករបួសស្រាលចំនួន​២៤នាក់ ស្រី១៥នាក់ និងរថយន្តកែ​ឆ្នៃរងការខូចខាត​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
63 នាក់
ម្សិលមិញ :
72 នាក់
សប្តាហ៍នេះ :
623 នាក់
ខែនេះ :
3821 នាក់
3 ខែនេះ :
16072 នាក់
សរុប :
117241 នាក់