ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!...
វរសេនីយ៍ឯក​ អៀង​ ភី​ ជានាយទាហ៊ាន នូវកងពលលេខ(6)បានបើសង្វៀនជល់មាន់ នឹងបៀអាប៉ោង ជិតបន្ទាយកងពលលេខ(6)
Sat,16 February 2019 (Time 10:14 AM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 145នាក់)


#ខេត្តឧត្តរមានជ័យ​ ចុះផ្សាយដោយការសែតនឹងគេហទំពរ័​ទស្សនៈមហាជន វរសេនីយ៍ឯក​ អៀង​ ភី​ ជានាយទាហ៊ាន នូវកងពលលេខ(6)បានបើសង្វៀនជល់មាន់ នឹងបៀអាប៉ោង ជិតបន្ទាយកងពលលេខ(6)មានមេកងពល នឹងអធិការនគរបាលស្រុកនូវពីក្រោយខ្នង= ប្រភពពីអ្នកជល់មាន់បានបង្ហើបប្រាប់ថា មានសង្វៀនជល់មាន់មួយកន្លែងដែលស្ថិតនៅក្នុងភូមិ​ដីក្រហម​ ឃុំនឹងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យជាប់នឹងបន្ទាយកងពលស្មើជើងលេខ(6) ក្នុងបរិវេណជល់មាន់នោះបង្កប់ទៅដោយ ល្បែងបៀរអាប៉ោង លេងជាច្រើនឆ្នាំមកហើយ ដោយគ្មានរំខានពីសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។ គាត់បានប្រាប់បន្តថា កន្លែងសង្វៀនជល់មាន់នោះ មានដាក់បារ៉ាស់ពីរទៅបីកន្លែង ខ្លាចក្រែងមានអ្នកសារព័ត៌មានចូលទៅថតផ្តិតយកព័ត៌មានយកទៅផ្សាយនាំឲ្យបែកការណ៍។ ម្យាងទៀតអ្នកបើកសង្វៀននោះបានប្រាប់អ្នកដែលទៅលេងជល់មាន់នឹងចាក់បៀរអាប៉ោងនូវទីនោះកុំព្រួយបារម្មណ៍អ្វីឲ្យសោះ គាត់ធានា បើមានបញ្ហាពីក្រៅគាត់នឹងរាយការណ៍ជូនលោក(ឈុំ.ខេង) មេកងពល នឹងលោក(ប៉ែន.កុសល់)​អភិបាលខេត្តលោកព្រះរាជ្ញា បើជួយមិនបានខលទៅលោកស្នងការខេត្តថែមទៀត ធើកុំភ័យមើល លេងចេះតែលេងទៅ (គេបើកប៉ុន្នេះហើយ)​ខ្នងមិនតូចទេ អធិការស្រុក នឹងប៉េអឹម គាត់ប្រាប់អស់ហើយ។ ទោះបីអ្នកញៀនល្បែងជល់មាន់ បានរៀបរាបប្រាប់ដូចខាងលើ តែ(ទស្សនៈមហាជន)​មិនអាចយកជាការបានឡើយ ពីព្រោះសំុការបំភ្លឺពីអាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ឋ​ មិនបានដោយគ្មានលេខទូរស័ព្ទ ទាក់ទង។ យ៉ាងណាមិញល្បែងសុីសងខុសច្បាប់នាំមកនូវ មានចោរលួចឆក់ប្លន់ ប្រើអំពើហឹង្សាក្នុងគ្រួសារនាំមកនូវអស់ទ្រព្យសោធន់ មានការលែងលះគ្នារវាងប្តីនឹងប្រពន្ឋបែកកូនបែកចៅ។ ស​ម្តេចក្រឡាហោម(ស.ខេង) ឧបនាយករដ្ឋមន្ត្រី នឹងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបានមានប្រសាន៍ទៅកាន់ អធិការនគរបាលនឹងស្នងការនគរបាលខេត្តទូទាំង25ខេត្តក្រុង ត្រូវទប់ស្កាត់រាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខានតែបាន៕ ដោយ​ធីម​ ថា​។ 071 29 92 616/012 61 53 65៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
124 នាក់
ម្សិលមិញ :
924 នាក់
សប្តាហ៍នេះ :
1454 នាក់
ខែនេះ :
3388 នាក់
3 ខែនេះ :
11895 នាក់
សរុប :
47132 នាក់