ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!...
បែកធ្លាយ! លោក​សួន​ បវរ​ ​អភិបាល​ខេត្តបន្ទាយមានជ័យ​ យក​ស្ត្រី​ម្នាក់​ធ្វើ​ជា​គូរ​ស្នេហ៍​រយៈពេល​៥​ឆ្នាំ​ ឥឡូវ​ផ្ញើ​សារ​ឲ្យ​ស្ត្រី​នោះ​ឈប់​ទាក់ទង​ខ្លួន
Mon,29 April 2019 (Time 05:26 PM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 168នាក់)


​បន្ទាយ​មាន​ជ័យ​៖​ ស្ត្រី​ម្នាក់​ សូម​អោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជួយ​ស្វែងរក​យុត្តិធម៌​ ពាក់ព័ន្ធ​ករណី​លោក​សួន​ បវរ​ ខេត្ត​អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​យក​គាត់​ជា​គូរ​ស្នេហ៍​អស់​រយៈពេល​ ៥​ឆ្នាំ​ហើយ​ រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​។​ ​ស្ត្រី​ខាងលើ​ បាន​ប្រើប្រាស់​Account​ facebook​ឈ្មោះ​(​ So​ Phy)​ បាន​បញ្ចេញមតិ​(Comments)​ ក្រោម​ផេ​ក​ ហ្វេ​ស​ ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ថា​លោក​ សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​យក​គាត់​ជា​គូរ​ស្នេហ៍​ អស់​រយៈ​៥​ឆ្នាំ​ហើយ​ ឥឡូវ​លោក​អភិបាលខេត្ត​រូប​នោះ​បាន​ឲ្យ​គាត់​ឈប់​ទាក់ទង​ទៅ​លោក​ទៀត​ហើយ​ រក​ចាប់​គាត់​ដាក់គុក​ទៀត​។​ ​ស្ត្រី​ដែល​ជា​ស្រី​កំណាន់ចិត្ត​របស់​លោក​ សួន​ បវរ​ មាន​ អាយុ​៤១​ឆ្នាំ​ រស់នៅ​ខេត្តកំពង់ចាម​ បាន​ឲ្យ​សារព័ត៌មាន​យើង​ដឹង​ថា​ គាត់​និង​លោក​សួន​ បវរ​ បាន​ស្គាល់គ្នា​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ម្លេ​ស​ តែ​មិនសូវ​ជិត​ស្និត​នោះ​ទេ​ រហូត​ដល់​ថ្ងៃ​ទី​៨​ ខែមីនា​ ឆ្នាំ​២០១៥​ គាត់​និង​លោក​សួន​ បវរ​ បាន​រស់នៅ​ជាមួយ​គ្នា​ដូច​ជា​ប្តី​ប្រពន្ធ​។​ ​ស្ត្រី​ដដែល​បន្ត​ថា​ កាលពី​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៩​ បន្ទាប់​ពី​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​រួច​ លោក​សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​ផ្ញើ​សារ​មក​គាត់​ថា​ ឲ្យ​ឈប់​ទាក់ទង​គាត់​ទៀត​ទៅ​។​ ​ស្ត្រី​វ័យ​៤១​ឆ្នាំ​ដដែល​ បាន​បញ្ជាក់​ថា​ ដោយសារ​គាត់​និង​លោក​អភិបាលខេត្ត​ស្រលាញ់​គ្នា​យូរ​ឆ្នាំ​ហើយ​ ស្ត្រី​ខាងលើ​ បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ ផ្ទាល់ខ្លួន​ និង​បាន​បញ្ចេញមតិ​(Comments)​ ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ដើម្បី​អោយ​បងប្អូន​និង​សម្តេច​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​គាត់​។​ បន្ទាប់​ពី​គាត់​បង្ហោះ​សារ​រួច​មក​ក្មួយ​លោក​អភិបាលខេត្ត​បាន​ហៅ​ទូរស័ព្ទ​មក​គាត់​អោយ​លុប​ចោល​វិញ​ទៅ​។​ ​ស្ត្រី​ជា​គូរ​ស្នេហ៍​របស់​លោក​សួន​ បវរ​ បាន​បន្ថែម​ថា​លោក​សួន​ បវរ​ បាន​ផ្តល់​ថវិកា​ក្នុង​មួយ​ខែ​ប្រហែល​ ៥០០$(​ប្រាំ​រយ​ដុល្លារ​)​ សម្រាប់​ចាយវាយ​ប្រចាំ​ថ្ងៃ​ និង​បង់ថ្លៃ​ផ្ទះ​។​ លោក​សួន​ បវរ​ និង​គាត់​តែងតែ​មក​ជួប​គ្នា​នៅ​ភ្នំពេញ​ នៅ​ពេល​ដែ​លោក​អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ធុ​រម​ក​ភ្នំពេញ​ តែងតែ​អោយ​គាត់​ឡើង​មក​ដែរ​។​ ​ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ពី​ស្ត្រី​វ័យ​កណ្តាល​ខាងលើ​ទៅ​លើ​លោក​សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​ សារព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ បាន​នៅឡើយ​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ ដោយសារ​ហៅ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល​។​ ​សូម​បញ្ជាក់​ថា​លោក​ សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​បច្ចុប្បន្ន​ ហើយ​កាលពី​លោក​មិន​ទាន់​មក​កាន់​ជា​អភិបាលខេត្ត​លោក​ជា​ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥​ ខេត្តបាត់ដំបង​ ហើយ​លោក​បាន​ឡើង​មក​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ ហើយ​លោក​សួន​ បវរ​ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្តបន្ទាយមានជ័យ​ ជំនួស​លោក​គោ​ស៊ុំ​ សា​រឿ​ត​ ដែល​នឹង​ទទួល​បាន​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៦​ ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​លោក​កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
258 នាក់
ម្សិលមិញ :
57 នាក់
សប្តាហ៍នេះ :
594 នាក់
ខែនេះ :
4740 នាក់
3 ខែនេះ :
11901 នាក់
សរុប :
40135 នាក់