ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩
គេហទំព័រ ទស្សនៈមហាជន ត្រូវការជ្រើសរើសភ្នាក់ងាយកព័ត៌មាននិងអ្នកឆ្លើយឆ្លងព័ត៌មាននៅគ្រប់បណ្តាលខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។បើសិនជាបងប្អូនមានចំណាប់អារម្មណ័ សូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ 012 61 53 65/097 25 25 364 ។សូមអណុណ!...
ចំណីដីរ៉បរ៉ារថភ្លើង នៅក្រុងប៉ោយប៉ែត​ ត្រូវបានជនមានអំណាច ម្នាក់នឹងពលរដ្ឋមួយគ្រួសារ បានយកដីរដ្ឋធ្វើជាសម្បតិផ្ទាល់ខ្លួន
Mon,05 August 2019 (Time 12:11 PM)
ដោយ ៖ ធឹម ថា (ចំនួនអ្នកអាន: 43នាក់)


#ក្រុងប៉ោយប៉ែត​ ចុះផ្សាយដោយ​ កាសែតនឹងគេហទំពរ័(ទស្សនៈមហាជន)​ថ្ងៃទី​៤, ខែសីហា​ ឆ្នាំ២០១៩ ចំណីដីរ៉បរ៉ារថភ្លើង នៅក្រុងប៉ោយប៉ែត​ ត្រូវបានជនមានអំណាច ម្នាក់នឹងពលរដ្ឋមួយគ្រួសារ បានយកដីរដ្ឋធ្វើជាសម្បតិផ្ទាល់ខ្លួន អ្នកណាៗក៍បានដឹងដែរ ដីរ៉ារថភ្លើងដែលលាតសន្ធឹងនៅខាងត្បូងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលកោះនឹងភូមិប៉ោយប៉ែត សង្កាត់នឹងក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។ ដីខាងលើនេះមានប្រមាណជា៣០០ម៉ែត្រទៅ៤០០ម៉ែត្រ ខាងលិច​ចាប់ពីចំណុចមន្ទីរពេទ្យសុខភាព ដល់ចំណុចខាងកើតទល់នឹង ពោធិ៍លាងឡាន។ ប្រវត្តដីនេះអំឡុងឆ្នាំ២០០១/២០០២ត្រូវបានរដ្ឋជួលឲ្យក្រុមហ៊ុន(អានកូ)​ផ្នែកខាងកើត នឹងជួលឲ្យលោកឧកញ៉ា.ហង្ស.សុីផា​ ផ្នែកខាងលិចលោកហង្ស.សុីផា បានប្រគល់ឲ្យរដ្ឋវិញហើយដោយដាច់អណ័ត។ ចំណែកក្រុមហ៊ុន(អានកូ)​ធ្វើជាផ្ទះល្វែងជួលឲ្យអាជីវករតាំងលក់ដូរនៅផ្នែកខាងមុខ​ ខាងក្នុងធ្វើជាផ្សារ លក់ដូរ​ បន្លែផ្លែឈើ្រត្រីសាច់ជាង១០ឆ្នាំប្រមូលប្រាក់បានរាប់លានដុល្លារ។ ល។ មួយផ្នែកទៀតធ្វើជាស្នាក់ការ បង់សេវាថ្លៃភ្លើង ក្រោយមកទៀតកន្លែងបង់ថ្លៃសេវាភ្លើង ក្រុមហ៊ុន(អានកូ)​បានប្តូរទីតាំងនៅម្លុកបរិវេណកាសីណូ​ រហូតដល់សព្វថ្ងៃ។ ហើយស្នាក់ការអតីតបង់ភ្លើងក្រុមហ៊ុន(អានកូ)​នោះបានជួលឲ្យអាជីវករលក់ទូរសព្ទ័ដៃ លក់ម្ហូបអាហារ អ្នកជួលបន្តឲ្យទៅអ្នកផ្សេងទៀតទល់សព្វថ្ងៃហ្នឹង ជាងនេះទៅទៀត អ្នកខ្លះធ្វើជាកន្លែងជួសជុលម៉ូតលក់សាំង នឹងលក់ទំនិញផ្សេងៗទៀត។ កន្លងទៅនេះដីនោះរដ្ឋបានដកហូតមកវិញដោយដាច់អណ័តជួល ធ្វើជា កន្លែងរ៉ារថភ្លើង តែខាងក្រុមហ៊ុន(អានកូ)​បានប្រគល់ដីនោះមួយផ្នែខាងកើត តែមួយផ្នែកខាលិច ដីប្រមាណជាក្បាល៣០ម៉ែត្រ​ ក្រុមហ៊ុននោះមិនបានប្រគល់ឲ្យរដ្ឋវិញទេ។ ទុកជួលឲ្យអ្នកលក់ដូរទាល់សព្វថ្ងៃនេះ ដោយឡែកដីមួយចំនួនទៀតដែលជាប់នៅហ្នឹងរបង រ៉ារថភ្លើង​ គេសង្កេតឃើញថា គេបានដាក់.ជាកន្លែងលាងរថយន្តនឹងផ្ទេរត្រី មានសភាពស្អុយខូចបរិស្ថានអនាម័យជាដើម។ ហើយដីនោះពលរដ្ឋមួយគ្រួសារ បានគ្រប់គ្រងហ្នឹងរស់នៅជាច្រើនឆ្នាំផងដែរ​ មិនដឹងថារដ្ឋចេញសេវាគោលនយោបាយឲ្យពួកគាត់ឫយ៉ាងណា​ បានជាពួកគាត់បន្តរស់នៅហ្នឹងធ្វើអាជីវកម្មលាងឡានហ្នឹងផ្ទេរត្រីទាល់សព្វថ្ងៃ។ ដីចំណុចពីកន្លែងខាងលើនោះ មិនដឹងថាក្រសួងសាធារណការនឹងជញ្ជូន ឫអយ្យស្វ័យយានជួលឫលក់ឡើយ (ទស្សនៈមហាជន)​មិនយល់។ កន្លងថ្មីៗនេះសម្តេចតេជោ (ហ៊ុន.សែន)​នាយករដ្ឋមន្រីនៃព្រះរាជាណាចក្រកម្ពុជា លោកមានប្រសាន៍ថា​ ក្រុមហ៊ុននានាក្នុងស្រុក មិនមែនធំជាងរដ្ឋឡើយ។ ប៉ុន្តែក្រុមហ៊ុនមួយនេះនៅប៉ោយប៉ែត ធំជាងរដ្ឋទៅទៀត រដ្ឋនូវក្រុងប៉ោយប៉ែតហ្នឹងរដ្ឋនូវខេត្តបន្ទាយមានជ័យ ក៍មិនហ៊ានក្អកផង។ (សំនួរសួរថា)​ប្រហែលជាមានការសង្ស័យត្រូវរ៉ូវគ្នាទេដឹង បានជាក្រុមហ៊ុននោះមិនព្រមប្រគល់ដីនោះឲ្យរដ្ឋ។ ដំរីស្លាប់ទាំងមូលមិនអាចយកចង្អេបាំងបានឡើយ(ទស្សនៈមហាជន)​មិនអាចសុំការបំភ្លឺ ពីក្រសួងពាក់ពន្ឋ័ បានឡើយ ដោយគ្មានលេខទូរសព្ទ័បើប្រសិនក្រសួងសាមុីអង្គភាព មានការប្រត្តិកម្មណាមួយពាក់ពន្ឋ័ករណីខាងលើនោះ (ទស្សនៈមហាជន)​ផ្សាយ​បំភ្លឺជូនឡើងវិញ​។ អត្ថបទដោយធីម.ថា​ រូបថតដោយកែនធា.ធារៈ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានគ្រប់គ្រងជញ្ជីងកូនដីរី ឃុបឃិតគ្នា ជាមួយតៃកុងរថយន្តដឹកលើសទំងន់ បំផ្លាញផ្លូវសារធាណ ... (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ជញ្ជីងច្លឹងកូនដំរី បានក្លាយទៅជាកន្លែង ប្រមូលប្រាក់ពីក្បាលរថយន្តដឹកលើសទំងន់ (ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

0 (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មក​រអូ​សរ​ទេះ​ជា​ប់អន្ទាក់ប៉េ​អឹមដោ​យ​មានថ្នាំញៀន​នៅក្នុង​កាបូប​ដែលភ្ញៀវផ្ញើ​រ (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយ​រថយន្ត៥​តោន​បើកកៀររ​ថយន្តLX33​0រួចប​ន្តទៅបុក​ម៉ូតូមួ​យគ្រឿង​ទៀត ​សង្ស័យ​តែកុ​ងជាន់​ហ្គា​ច្រឡំថា​ហ្វ្រាំង (ទស្សន:មហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22 នាក់
ម្សិលមិញ :
87 នាក់
សប្តាហ៍នេះ :
657 នាក់
ខែនេះ :
2761 នាក់
3 ខែនេះ :
12892 នាក់
សរុប :
44178 នាក់