ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
រន្ធត់ណាស់! ក្រោយដឹងថា ម្តាយបង្កើត ពេជ្រ សូលីកា ជាឃាតករសម្លាប់ ស្ត្រីចងការប្រាក់ម្នាក់
Mon,13 January 2020 (Time 10:43 AM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 1064នាក់)

ភ្នំពេញ៖ នៅក្នុងថ្ងៃនេះដែរ បានផ្ទុះរឿងដ៏កក្រើកពេញទីក្រុង ក្រោយនារីម្នាក់ដែលជាភេទទី៣ត្រូវបានគេសម្លាប់ នៅក្នុងផ្ទះបុរី ប្លន់យកគ្រឿងអលង្ការ និងរបស់របរមួយចំនួន ដែលសង្ស័យថាជាមិត្តភក្តិ។

ជាក់ស្តែងមុននេះបន្តិច​ក៏មានការលេចធ្លាយនូវអត្តសញ្ញាណរបស់ជនសង្ស័យដែលបានធ្វើការសម្លាប់មិត្តរបស់ខ្លួន យ៉ាងព្រៃផ្សៃនោះគឺ​ ជាម្តាយបង្កើតរបស់តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា ផងដែរ។ ដំណឹងដ៏ភ្ញាក់ផ្អើលមួយនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជា រន្ធត់នៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយម្តាយរបស់តារាទាំងមូល បែរជាមកធ្វើរឿងទាំងនេះទៅវិញ។

តាមរយៈការវែកមុខជនសង្ស័យ ឈ្មោះ ស៊ឹម ស្រីនាង រួចមក ពេលនេះក៏មានការធ្វើត្រាប់តាមនូវហេតុការណ៍ដែលបានធ្វើឡើង ចំពោះជនរងគ្រោះដែលជាអ្នកចងការប្រាក់ ត្រូវមិត្តសម្លាប់គ្មានប្រណី។ សម្រាប់ព័ត៌មានលម្អិត ខ្មែរឡូត នឹងធ្វើការបន្ថែមផ្សព្វផ្សាយជាបន្តទៀត។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះ ឈ្មោះថា សុខ លី វ័យ៤៨ឆ្នាំ មុខរបរចងការប្រាក់ ជាមនុស្សស្រលាញ់ភេទដូចគ្នា ស្រីស្រលាញ់ស្រី​ បានបាត់ចេញពីផ្ទះ ពេញមួយយប់ហើយនៅថ្ងៃទី១១ ខែមករា ជនរងគ្រោះ បានបាត់ដំណឹងសូន្យឈឹង ដោយមិនលើកទូរស័ព្ទខលហៅចូលទៀតផង ធ្វើឲ្យអ្នកផ្ទះព្រួយបារម្ភយ៉ាងខ្លាំង។

បន្ថែមពីនេះ ស្រាប់តែទល់មកដល់ថ្ងៃទី១២ខែមករា វេលាម៉ោងមួយ១រសៀល ក៏ស្រាប់តែទទួលដំណឹងមកថា ជនរងគ្រោះបានស្លាប់ក្នុងផ្ទះកើតហេតុខាងលើ ដោយមិនដឹងមូលហេតុ ទើបពួកគាត់ប្រញាប់ប្រញា់សំដៅទៅកន្លែងកើតហេតុភ្លាមៗ។

លុះពេលទៅដល់ ក៏មាននារីម្នាក់ ដែលជាសង្សាររបស់ជនរងគ្រោះ បើកទ្វារឲ្យចូលធម្មតា ហើយប្រាប់ថា ជនរងគ្រោះបានស្លាប់ក្រោយពេលហូបបាយរួច។ ដោយសារតែកើតមានចិត្តសង្ស័យ គ្រួសារជនរងគ្រោះបានចូលទៅមើលសាកសពក៏ឃើញមានស្នាមនៅកនិងចងដៃចងជើង ព្រមទាំងបាត់ចិញ្ចៀនពេជ្រ២វង់ តម្លៃជាង២ម៉ឺនដុល្លារ និងខ្សែក ។

ក្រោយកើតហេតុភ្លាម គ្រួសារជនរងគ្រោះបានស្នើរសុំ ឲ្យសមត្ថកិច្ចចុះមកកន្លែងកើតហេតុផ្ទាល់ ថែមទាំងបានឃាត់ខ្លួនជនសង្ស័យ ដែលជានារីសង្សារ និងបន្តសាកសួររកជនសង្ស័យ ដែលជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មមួយនេះ រីឯសពត្រូវបានបញ្ជូនទៅ តម្កល់ទៅធ្វើបុណ្យតាមប្រពៃណីនៅវត្ត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
80 នាក់
ម្សិលមិញ :
171 នាក់
សប្តាហ៍នេះ :
903 នាក់
ខែនេះ :
3841 នាក់
3 ខែនេះ :
11513 នាក់
សរុប :
340230 នាក់