ថ្ងៃអង្គារ៍ ទី២៤ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ជនបង្កជាយួន​ អ្នកបញ្ជាអោយដោះលែង​គឺ​ ឧត្ដមសេនីយ៍​ទោ​ សារុន​ ចាន់ធី​ ស្នងការ​ខេត្ត​ពោធិ៍សាត់...
Thu,27 February 2020 (Time 08:26 AM)
ដោយ ៖ ទ.ស (ចំនួនអ្នកអាន: 312នាក់)

ជនបង្កជាយួន​ អ្នកបញ្ជាអោយដោះលែង​គឺ​ ឧត្ដមសេនីយ៍​ទោ​ សារុន​ ចាន់ធី​ ស្នងការ​ខេត្ត​ពោធិ៍សាត់​

បន្ទាប់​ពី​មានការរិះគន់​ដល់មន្ត្រីនគរបាល​ក្រុង​ពោធិ៍សាត់​ ថាបានដោះលែងរថយន្ត​ និង​ ជនបង្ក ករណី​ គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ក្បាលស្ពានថ្មរ​ទីរួមខេត្ត​ ពោធិ៍សាត់​ កាលពីថ្ងៃទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០​ ដោយ​មិនសងប្រាក់ជនរងគ្រោះ​ មួយរៀលនោះ​ ប្រភព​ពី​មន្ត្រី​នគរបាល​ក្រុង​ពោធិ៍សាត់​បានលួចបង្ហេីបថា​ អ្នកដែល​បញ្ជា​អោយដោះលែង​រថយន្ដ​ និង​ ជនបង្កគឺ​ លោកឧត្ដមសេនីយ៍​ទោ​ សារុន​ ចាន់ធី​ ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់​ និង​ លោកស្នងការរងទទួល​បន្ទុក​ចរាចរណ៍​ ។ ចំណែក​ជនបង្កជាជនជាតិ​ វៀតណាម​ឈ្មោះ​ ហ៊ុយ​ គីម​ ជាម្ចាស់​រថយន្ត​ ហ្វត​ ពណ៌​ ស​ ពាក់ស្លាកលេខ​ 2AY-2577 ភ្នំពេញ​ ។

គួរបញ្ជាក់ថា​កាលពីថ្ងៃទី​ ១៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០​ វេលា​ម៉ោង​ប្រមាណ​ ១០​:០០​ នាទី​ ព្រឹក​ រថយន្ដ​ ហ្វត​ ពាក់ស្លាកលេខ​ 2AY-2577 ភ្នំពេញ​ បានបេីក​បុកម៉ូតូជនរងគ្រោះ​បណ្ដាល​អោយរបួសធ្ងន់នៅក្បាលស្ពានថ្មត្រេីយខាងលិច​ ទីរួមខេត្ត​ពោធិ៍សាត់​ ។ ពេលបុកមនុស្សហេីយ​ រថយន្ដ​បង្កមិនឈប់ទេ​ បានបេីករត់គេចរហូតដល់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ការអនុវត្ត​ន៍ច្បាប់​ចរាចរ​មុខ​ស្នាក់ការពន្ធដារខេត្តទេីបចាប់បាន​ ហេីយនាំយកទាំងរថយន្ត​ និង​ មនុស្ស​ មកអធិការដ្ឋាននគរបាលក្រុង​ ពោធិ៍សាត់​ ទុកដោះស្រាយ​ ។ លុះថ្ងៃទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០​ ស្នងការខេត្តពោធិសាត់​គឺ​ លោក​ឧត្ដមសេនីយ៍​ទោ​ សារុន​ ចាន់ធី​ បញ្ជា​អោយដោះលែង​រថយន្ដ​និង​ជនបង្ករ​តែម្ដង​ ដោយគ្មានដំណោះស្រាយ​ចំពោះ​ជនរងគ្រោះបន្តិចសោះឡយ​ ។ ចំណែក​ជនរងគ្រោះ​ដោយរបួសធ្ងន់ពេកក៏យកទៅព្យាបាលនៅ​ប្រទេស​វៀតណាម​រហូត​មកដល់ថ្ងៃទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០​ នេះ​ មិនទាន់បានចេញ​ពី​មន្ទីរពេទ្យ​នៅឡេីយទេ​ ។

ទង្វើ​របស់​ស្នងការខេត្តពោធិសាត់​ និង​ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់​ បង្កអោយ​មានការរិះគន់ខ្លាំង​ ព្រោះ​តែមិនគិតពីទុក្ខវេទនារបស់ជនរងគ្រោះ​ បែជាឃុបឃិតគ្នាដោះលែង​ទាំងរថយន្ត​ និង​ ជនបង្កទៅបាត់តែម្ដង​ ។

ប៉ុន្ដែ​ បន្ទាប់​ពី​មានការរិះគន់​កក្រើក​ហ្វេសប៊ុក​មក​ សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​​ខេត្ត​ពោធិ៍សាត់​ បានទាក់មកជនរងគ្រោះដេីម្បីដោះស្រាយគ្នា​ ។ តែដោយជនរងគ្រោះនៅរបួសធ្ងន់មិនទាន់បានទៅដោះស្រាយគ្នានៅឡេីយទេ​ ។

គិតទៅ​យួនមានអំណាចខ្លាំងមែន​ បង្កគ្រោះថ្នាក់ចរាចរហេីយ​ មានអំណាចបញ្ជា​អោយ​ស្នងការ​ខេត្ត​ដោះលែងបានយ៉ាងរលូន​ទៀត ។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
46 នាក់
ម្សិលមិញ :
56 នាក់
សប្តាហ៍នេះ :
483 នាក់
ខែនេះ :
1977 នាក់
3 ខែនេះ :
8987 នាក់
សរុប :
148221 នាក់