ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
លោក ជុំវន អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះបានដើររំលោភទន្ទ្រាន...
Mon,13 July 2020 (Time 08:30 AM)
ដោយ ៖ TSM (ចំនួនអ្នកអាន: 896នាក់)

#ខេត្តមណ្ឌលគីរី
លោក ជុំវន អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះបានដើររំលោភទន្ទ្រានយកដីចំការដែលមានកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ ស្ថិតនៅភូមិពូឆប និងភូមិពូឡេះ ឃុំដាក់ដាំស្រុកអូរាំងខេត្តមណ្ឌលគិរី ។ បុគ្គលជុំ វន បានយកដីទាំងពីភូមិខាងលើនេះទៅលក់ឲ្យឈ្មួញមួយចំនួន និងដីមួយចំនួនទៀតបុគ្គលជុំ វនបានយកទៅសូកប៉ាន់មន្ត្រីមានអំណាចដើម្បីឲ្យជួយកាងគាត់ ( ជុំ វន ) ។ ប្រជាពលរដ្ឋជាង ២០០គ្រួសារបន្ទាប់ពីត្រូវបានបុគ្គល ( ជុំ វន ) រំលោភយកដីចំការស្របច្បាប់នោះហើយ ក៏បាននាំគ្នាផ្តិតមេដៃទៅប្តឹងអាជ្ញាធរមូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត ព្រមទាំងស្ថាប័នតុលាការ ប៉ុន្តែរហូតមកដល់ពេលនេះប្រជាពលរដ្ឋមិនទាន់ទទួលបានដំណោះស្រាយ និងយុត្តិធម៌ជូនពួកគាត់ទេ ។ ជាពិសេសទៅទៀតនោះ ឯកសារដែលបានកាន់កាប់ដោយបុគ្គល ( ជុំ វន ) មានការអះអាងនិងបំភ្លឺយ៉ាងជាក់លាក់ពីលោកមេឃុំ លោកមេភូមិ ថាពួកគាត់ពុំបានចុះហត្ថលេខាលើលិខិតកាន់កាប់ដីរបស់បុគ្គល ( ជុំ វន ) នោះទេ គឺថាបុគ្គល ( ជុំ វន ) បានលួចក្លែងហត្ថលេខារបស់ពួកគាត់ ដែលជាមេឃុំ និងមេភូមិ ។ ប្រជាពលរដ្ឋជាង ២០០គ្រួសារបានសំណូមពរសូមឲ្យអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារសម្តេចតេជោហ៊ុនសែនចុះធ្វើការស្រាវជ្រាវដល់មន្ត្រីដែលពាក់ព័ន្ធទាំងអស់ មូលហេតុអ្វីបានជាមិនមានចំណាត់ការទៅលើបុគ្គល ( ជុំ វន ) ពីបទ ( ក្លែងឯកសារ ) ប្រហែលជាមន្ត្រីទាំងនោះបានសំណូក សំណែនយ៉ាងក្រាស់ក្រែលហើយមែនទេ ? បើអស់លោកនៅតែការពារបុគ្គលពាលរូបនេះបន្តទៅទៀតច្បាស់ជាធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ទឹកភ្នែក និងទទួលរងការឈឺចាប់ជាច្រើនគ្រួសារ ជាពិសេសអស់ជំនឿទៅលើប្រព័ន្ធច្បាប់ទៀតហើយ ។ មន្ត្រីមានអំណាចមួយចំនួនខំប្រឹងការពារបុគ្គលពាលតែម្នាក់គត់ អាចនិងធ្វើឲ្យបាត់បង់សន្លឺកឆ្នោតជិតមួយឃុំដាក់ដាំ ។ បើមន្ត្រីណាមិនព្រមមានចំណាត់ការទៅលើបុគ្គលពាល ( ជុំ វន ) នោះទេ សម្តេចនាយករដ្ឋមន្ត្រីក៏មិនទុកឲ្យមន្ត្រីខិលខូចឃុបឃិតគ្នាបន្តទៅទៀតនោះទេ សម្តេចប្រាកដជារកយុត្តិជូនប្រជារាស្ត្រស្លូតត្រង់និងស្របច្បាប់ជាក់ជាមិនខានឡើយ ។ សូមបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ទាំងអស់គ្នា សូមមេត្តាជួយ ស៊ែរ និង ខមមិន ឲ្យបានច្រើនដើម្បីជួយរកយុត្តិធម៌ជូនប្រជាជនរងគ្រោះដោយក្តីមេត្តាផងចុះ ។ បើមានបងប្អូនណាដឹងថា បុគ្គល ( ជុំ វន ) ជាមនុស្សបែបណាអាចចូល ខមមិន នៅលើផេកនេះតាមការគួរ ! យុត្តិធម៌ពិតជាមានសម្រាប់មនុស្សល្អៗ ! អរគុណសន្តិភាព 🙏🙏🙏

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14 នាក់
ម្សិលមិញ :
122 នាក់
សប្តាហ៍នេះ :
1060 នាក់
ខែនេះ :
3749 នាក់
3 ខែនេះ :
11417 នាក់
សរុប :
339899 នាក់