ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
សង្វៀនជល់មាន់បៀអាប៉ោងរបស់លោកណាក់}​លោក​ (លឿង​ រដ្ឋា)​ ជាអធិការនគរបាលស្រុកអូររាំងឪ នៅពីក្រោយ...
Wed,08 July 2020 (Time 10:05 AM)
ដោយ ៖ TSM (ចំនួនអ្នកអាន: 900នាក់)

#ខេត្តត្បូងឃ្មុំ
#ចេញផ្សាយដោយគេហទំពរ័ទស្សនៈមហាជន
ចុះ​ថ្ងៃទី៧​ កក្កដា​ ២០២០​
សង្វៀនជល់មាន់បៀអាប៉ោងរបស់លោកណាក់}​លោក​ (លឿង​ រដ្ឋា)​ ជាអធិការនគរបាលស្រុកអូររាំងឪ នៅពីក្រោយខ្នង មិនបង្ក្រាបខ្លាចបាត់ចំណូលពីបទល្មើសខុសច្បាប់

}​សេចក្តីរាយករណ៍ពីស្រុកអូររាំងឪបានឲ្យដឹងថា សង្វៀនជល់មាន់បៀអាប៉ោងដុះស្លែរ មួយកន្លែង​ដែលស្ថិតនៅក្នុងភូមិត្រពាំងបង្កង់​ ឃុំអំពិលតាពក​ ស្រុកអូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ។ អ្នកដែលបើកសង្វៀនជល់មាន់បៀអាប៉ោងនោះ មិនស្គាល់ត្រកូលទេ តែស្គាល់ឈ្មោះណាក់ បានបើកដំណើរការ​ មិនថាថ្ងៃសៅរ៍ឫអាទិត្យឡើយ​ ដំណើរការជារៀងរាល់ថ្ងៃ​ ពេលខ្លះគេណាត់គ្នាតាមរយៈទូរសព្ទ័ មកពីស្រុកឫខេត្ត​ផ្សេង​ៗ ភ្នាល់ចាក់លុយរាប់ពាន់ដុល្លា​ សេចក្តីរាយការណ៍​ដដែល​ បានបន្តទៀតថា មានរថយន្តសេរីទំនើបៗនឹងម៉ូតូរាប់សិបគ្រឿងបានចូល ចតនៅទីនោះគ្មានរំខានដល់សមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះឡើយ។ ដល់ពេលគេផ្គូផ្គងគ្នាត្រូវរូវនឹងថ្លៃលុយកាក់គ្នារួចហើយ​ ចាប់ផ្តើមជល់តែម្តង ហើយគ្រានោះចាប់ផ្តើមអ្នកចូលមើលនឹងអ្នកផ្នាល់ បានហើបគូថពីកៅអី បានស្រែកហ៊ោកញ្ច្រៀវឮលាន់រំពង រកស្តាប់អីលែងបាន។ ដល់ពេលមាន់ម្ខាងដកចង្កាមាន់ អ្នកឈ្នះមុខខ្លាញ់​ អ្នកចាញ់មុខសេះ
អ្នកខ្លះចាញ់ទាល់តម្រិះ​ អស់លុយអស់កាក់ បង្កើតគំនិតដើរលួចឆក់ប្លន់ក៍ថាបាន។ អ្នករាយការណ៍បានបញ្ជាក់ថែមទៀតថា បើគ្មានការបង់លុយកាក់ឲ្យ លោក​ អធិការនគរបាលស្រុកអូររាំងឪ​ទេ​ ពួកគេមិនអាចបើកលេងបានឡើយ។ ហើយអ្នកដែលទទួលផលគឺលោកមេប៉ុស្តិ៍នឹងលោក (លឿង​ រដ្ឋា)​អធិការនគរបាលស្រុកអូររាំងឪ ឯណេះវិញទេ ដែលបានផលជារាងរាល់ខែ។កន្លងទៅ​ សម្តេចក្រឡាហោម​ (ស​ ខេង​) ឧបនាយករដ្ឋមន្ត្រី​ នឹងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបានក្រើនរំលឹកជារឿវៗ​ដល់ស្នងការនគរបាលខេត្តទាំង២៥ត្រូវទប់ស្កាត់បង្ក្រាបល្បែងសីុសងខុសច្បាប់គ្រប់ប្រភេទ ឲ្យខានតែបាន វាពាក់ពន្ឋ័នឹងចោរកម្មលួចឆក់ប្លន់ ក្នុងនោះរាប់បញ្ចូលនឹងអំពើហឹង្សាក្នុងគ្រួសារផងដែ ដោយមានការលេងល្បែង​សុី​សង​ អស់លុយកាក់បានប្រព្រិតប្រើអំពើហឹង្សាទៅលើប្រពន្ឋឫកូនជាដើម។ ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ទោ (ប៉ែន​ រត្ន័ )ស្នងការនគរបាលខេត្តត្បូងឃ្មុំ នឹងលោក​ លឿង​ ​រដ្ឋា​ អធិការ នគរបាល​ ស្រុកអូររាំងឪ​ ក៍បានធ្វើការណែនាំដល់មេប៉ុស្តិ៍ នានាក្នុងស្រុក​ ឲ្យទប់ស្កាត់រាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ​ ឲ្យខានតែបាន។ តែបែជាលោក​ (លឿង.រដ្ឋា​) អធិការនគរបាលស្រុកអូររាំងឪ​ មិនបង្ក្រាបសង្វៀនជល់មាន់របស់លោក.ណាក់ តើមានហេតុផលអ្វីនៅពីក្រោយខ្នង នៃ​ល្បែងជល់មាន់ ខាងលើនោះ។ កាលពីរសៀល នាថ្ងៃទី៦​ កក្កដា​ ២០២០​ គេហទំពរ័(ទស្សនៈមហាជន)​បានតេឡេហ្គ្រាមផ្ជាប់ទៅសួរ លោក​ (លឿង​ រដ្ឋា​)​អធិការ នគរបាល​ស្រុកអូររាំងឪ​ សាកសួរពីល្បែងជល់មាន់នៅក្នុងមូលដ្ឋានដែលលោកគ្រប់គ្រង តើមានឫអត់ លោក​ (លឿង​ រដ្ឋា​)​បានចូលមើល​តែមិនឆ្លើយតប ចឹងបានន័យថាសង្វៀនជល់មាន់បៀអាប៉ោងនៅក្នុងភូមិឃុំខាងលើពិតជាមានពិតប្រាកដមែន បានជា​លោក​ មិនបំភ្លឺ។ រាល់ការផ្សាយពី(ទស្សនៈមហាជន)​បើករណីខាងលើនោះគ្មានការពិត យើងខ្ញុំនឹងផ្សាយជូនវិញ រាល់ម៉ោងធ្វើការ៕ ស្នាក់ការសារព័ត៌មាន(ទស្សនៈមហាជន)​

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
90 នាក់
ម្សិលមិញ :
94 នាក់
សប្តាហ៍នេះ :
987 នាក់
ខែនេះ :
3809 នាក់
3 ខែនេះ :
11470 នាក់
សរុប :
340069 នាក់