ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
លោកប្រធានមហិមា ញឹក ប៊ុនលេខ ជាប្រធានការិយាល័យគយច្រកតំបន់បឹងត្រកួន និងសមត្ថកិច្ចប្រចាំច្រកខាងលើនេះបានបើកដៃឲ្យឈ្មួញនាំចូលទំនិញគ្រឿងក្នុងជ្រូក...
Thu,16 September 2021 (Time 08:37 PM)
ដោយ ៖ 007 (ចំនួនអ្នកអាន: 447នាក់)

លោកប្រធានមហិមា ញឹក ប៊ុនលេខ ជាប្រធានការិយាល័យគយច្រកតំបន់បឹងត្រកួន និងសមត្ថកិច្ចប្រចាំច្រកខាងលើនេះ បានបើកដៃឲ្យឈ្មួញនាំចូលទំនិញគ្រឿងក្នុងជ្រូក នឹងប្រហិតខូចគុណភាព ផ្ទុកដោយសារធាតុគីមី ចូលមកទឹកដីកម្ពុជា
ចុះផ្សាយថ្ងៃទីពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយទស្សនៈមហាជន
ប្រភពចេញពី​ស្រុកថ្មពួក បានប្រាប់ទស្សនៈមហាជនថា កាលពីថ្ងៃទី៨ កញ្ញា លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយតំបន់ច្រកបឹងត្រកួន បានបើកដៃឲ្យឈ្មួញនាំគ្រឿងក្នុងជ្រូកនឹងប្រហិតខូចគុណភាពចំនួន២រថយន្ត ត្រូវបានសមត្ថិច្ចធ្វើការបង្ក្រាបបាន នៅភូមិបន្ទាយមានរិទ្ឋ ឃុំគោករមៀត ស្រុកថ្មពួក ជាប់ព្រំដែន។

ជាក់ស្តែងកន្លងមកឈ្មួញបាននាំចូលទំនិញប្រភេទគ្រឿងក្នុងជ្រូកខូចគុណភាព និងមានផ្ទុកសារធាតុគីមីតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប៉ុន្តែឥឡូវនេះ​ឈ្មួញបានបង្វែរ​នាំចូលតាម​ច្រកតំបន់បឹ​ងត្រកួនវិញ ដោយត្រូវរ៉ូវជាមួយប្រធានមហិមា ញឹក ប៊ុនលេខ យ៉ាងពេញបន្ទុក។ ថ្នាក់លើ មិនគួរបណ្តែតបណ្តោយឲ្យសមត្ថកិច្ចនៅច្រកបឹងត្រកួន ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ។

ប្រភពពីមន្រ្តីពាក់​ព័ន្ធនៅច្រកទ្វារតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកតំបន់បឹងត្រកួន និងសមត្ថកិច្ចប្រចាំ​ការនៅច្រកខាងលើ​នេះ បានបើកដៃឲ្យឈ្មួញ​នាំចូលទំនិ​ញប្រភេ​ទគ្រឿងក្នុងជ្រូកនឹងប្រហិតខូចគុណភាពនិងមានផ្ទុកដោយសារធាតុគីមីទៀតផង។ហើយក៍មានការរិះគន់ចំៗថា លោក មហិមា ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកតំបន់បឹងត្រកួន និងសមត្ថកិច្ចជាច្រើន​ស្ថាប័នប្រចាំច្រក​នេះគិតតែពីរឿង ប្រមូលលុយ​ដាក់ហោប៉ៅ ហើយមិនគិតគូពីសុខភាពប្រជាពលរដ្ឋខ្មែរ នោះឡើយ។

ចំណែកប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ បណ្តែត បណ្តោយឲ្យសមត្ថកិច្ចនៅច្រកបឹងត្រកួនធ្វើអ្វីៗតាមអំពើចិត្ត។
កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឈ្មួញប្រើប្រាស់រថយន្ត២គ្រឿងលួចដឹកគ្រឿងក្នុងជ្រូក សាច់ជ្រូក ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតច្រើនប្រភេទទម្ងន់៣តោន ពីប្រទេសសៀម ចូលតាមច្រកបឹងត្រកួតយ៉ាងរលូន។

ប្រភពពីមន្រ្តីនៅច្រកបឹងត្រកួន​បានឲ្យដឹងថា ទំនិញទាំងនោះឈ្មួញយកទៅលក់ចែកចាយ តាមទីផ្សារក្នុងខេត្តបន្ទាយមានជ័យ តែត្រូវ​សមត្ថកិច្ចបង្រ្កាបនៅចំណុចច្រកព្រំដែនបឹងត្រកួនភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ការនាំចូលទំនិញទាំងនោះគឺគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ហើយក្រោយពេល​បង្ក្រាបគឺវត្ថុតាងទាំងនោះត្រូវបានយកទៅរក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាតខេត្តបន្ទាយមានជ័យ។ ដោយ ៖ទស្សនៈមហាជន៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
183 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
1250 នាក់
ខែនេះ :
3764 នាក់
3 ខែនេះ :
11252 នាក់
សរុប :
339265 នាក់