ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ចាប់មេបនល្បែងខុសច្បាប់ ជាម្តាយបង្កើត លោកឆន កុម្ភៈហៅម៉ៅជាមេបញ្ជាការរងមូលដ្ឋានអាវុធហត្ថស្រុកឱរ៉ាល់ បញ្ជូនខ្លួនទៅតុលាការ លោកឆនកុម្ភៈកំពុងរត់ការ
Sun,02 October 2022 (Time 06:16 AM)
ដោយ ៖ ធីម ថា (ចំនួនអ្នកអាន: 99នាក់)

ទាល់តែសម្តេចតេជោ ដាក់បទបញ្ជាទើបដឹងថា ម្តាយបង្កើត របស់លោកមេបញ្ជាការរងមូលដ្ឋានអាវុធហត្ថស្រុកឱរ៉ាល់ ជាម្ចាស់បនល្បែងដ៏ធំប្រចាំតំបន់ជាំ

កំពង់ស្ពឺ ៖ អ្នកស្រី ហាវ សុវណ្ណ ហៅយាយ សរ អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាមេបនល្បែងដ៏ធំប្រចាំ(តំបន់ផ្សារជាំ) ដែលគេស្គាល់ច្បាស់ថាជា ម្តាយបង្កើតរបស់ លោកអនុសេនីយ៍ត្រី ឆម កុម្ភៈ ហៅម៉ៅ ជាមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ហើយក៏ជាអតីតមេឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើមួយរូបល្បីឈ្មោះផងដែរ។ រួមជាមួយបក្ខពួកចំនួន០២នាក់ទៀតត្រូវបានកម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង សហការបង្ក្រាបបនល្បែងស៊ីសងដ៏ធំមួយកន្លែងនៅតំបន់ជាំលេងជាយូរឆ្នាំណាស់មកហើយ ក្រោយពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់បទបញ្ជាឱ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទរួមមកនោះ។

ក្រោយពីបង្ក្រាបបានមេបនល្បែងនិងបក្ខពួករួមមកដកហូតបានវត្ថុតាងជាច្រើន នគរបាលស្រុកបានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ រហូតដល់តុលាការខេត្តកំពង់ស្ពឺសម្រេចធ្វើការឃុំខ្លួន មេបនល្បែងដ៏ធំប្រចាំតំបន់ជាំ មានឈ្មោះ ហាវ សុវណ្ណ ហៅយាយ សរ ជាម្តាយរបស់ លោក ឆម កុម្ភៈ ហៅម៉ៅ ជាមេបញ្ជាការរងអាវុធហត្ថស្រុកឱរ៉ាល់ និងបក្ខពួករួចរាល់ហើយដែរ។ ប៉ុន្តែការឃុំខ្លួនមេល្បែងស៊ីសងប្រចាំតំបន់ជាំនេះ ធ្វើឱ្យលោក ឆម កុម្ភៈ ហៅម៉ៅ មេបញ្ជាការរងស្រុកឱរ៉ាល់រូបនោះ ដេកមិនលក់បក់មិនល្ហើយនោះទេ កំពុងរត់ខ្វែងដៃ ខ្វែងដៃខ្វែងជើងនិងពឹង ពាក់អ្នកសារព័ត៌មានមួយរូប ពឹងលោកផ្កាយ៣ម្នាក់ទៀតផង ដើម្បីអន្តរាគមន៍ទៅស្ថាប័ន តុលាការជួយសម្រួលឱ្យបាននៅក្រៅឃុំនោះ បើទោះបីជាចំណាយអស់លុយប៉ុន្មានក៏ដោយ។

តាមការបង្ហើបពីសមត្ថកិច្ចនៅខេត្តកំពង់ស្ពឺបានបង្ហើបឱ្យដឹង មេបនល្បែងស៊ីសង ឈ្មោះ ហាវ សុវណ្ណ ហៅយាយ សរ នេះបានបើកបនល្បែងស៊ីសងជាយូរឆ្នាំណាស់មកហើយនៅតំបន់ជាំ ដោយអាងអំណាងកូនឈ្មោះ ឆម កុម្ភៈ ហៅម៉ៅ ជាមេបញ្ជាការរងអាវុធហត្ថស្រុកឱរ៉ាល់នេះ ទើបការបើកបនល្បែងរលូនរហូតដល់បច្ចុប្បន្ន។ទើបតែមានបទបញ្ជារពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយនគរបាលសហការបង្ក្រាបបានបែបនេះតែម្តងទៅ។ ក្រោយពីនគរបាលបានឃាត់ខ្លួនប៉ះចំមេបនល្បែងស៊ីសងដ៏ធំប្រចាំតំបន់ជាំមានលុយច្រើន ហើយត្រូវជាម្តាយបង្កើតរបស់ លោក ឆម កុម្ភៈ ហៅម៉ៅ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ថែមទៀតផងនោះ នគរបាលស្រុក ក៏ដូចជាខេត្តកំពង់ស្ពឺ ហាក់បីដូចជាខំព្យាយាមលាក់បាំង ព័ត៌មានបង្ក្រាបល្បែងស៊ីសងមួយករណីនេះអញ្ចឹង។

មហាជនរង់ចាំមើលថាតើមេបនល្បែងស៊ីសងដ៏ធំប្រចាំតំបន់ជាំ និងជាម្តាយ បង្កើត របស់មេបញ្ជាការរងផងនោះ ជាប់ពន្ធនាគា ប៉ុន្មានថ្ងៃដែរ បើកូនរបស់មេបនល្បែងសុសងរូបនោះ មានអំណាច មានលុយ ហើយរត់ខ្វាត់ខ្វែងបែបនេះ។ តើស្ថាប័នតុលាការហ៊ានប្រឆាំងបទបញ្ជារបស់សម្តេចតេជោ ដោះលែងមេបនល្បែង ឈ្មោះ ហាវ សុវណ្ណ ហៅយាយ សរ ឬយ៉ាងណា?។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច ជំនាញនគរបាលស្រុកឱរ៉ាល់ រួមជាមួយកម្លាំងនគរបាលរដ្ឋបាលឃុំតាសាល ជំនាញសន្តិសុខផ្ទៃក្នុង ជំនាញគ្រឿងញៀន បានចុះបង្ក្រាបល្បែងស៊ីសង០១កន្លែង (ល្បែបៀរ) ក្នុងនោះឃាត់ខ្លួនមនុស្សចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោម៖ ទី០១-ឈ្មោះហាវ សុវណ្ណ ហៅយាយ សរ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ទី០២-ឈ្មោះប៊ុត គឹមសាង ភេទស្រី អាយុ៦៤ឆ្នាំ ទាំង០២នាក់ រស់នៅភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទី០៣-ឈ្មោះប៉េង ចន្ថា ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅចាំដីភូមិកេះ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្រោយឃាត់ខ្លួនបនល្បែងខាងលើនគរបាលធ្វើការ ដកហូត ម៉ូតូចំនួន០៣គ្រឿង និងសម្ភារៈរួមមាន៖
១-ម៉ូតូម៉ាកHONDA DREAM C125 ពណ៍ក្រហម សេរីឆ្នាំ2020 ពាក់ផ្លាកលេខ ភ្នំពេញ 1AI-0718
២-ម៉ូតូម៉ាកHONDA DREAM C125 ពណ៍ខ្មៅ សេរីឆ្នាំ2009 ពាក់ផ្លាកលេខ បាត់ដំបង 1E-2186
៣-ម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៍ខៀវ គ្មានផ្លាកលេខ
៤-បៀរលេងរួច(ចាស់)ចំនួន៣១ហ៊ូ
៥-កន្ទេលជ័រខៀវ-លឿង ចំនួន០១
៦-ភួយក្រាលចំនួន០១
៧-ឆ្នោតកោសមហាសំណាងចំនួន០២ដុំ និងថង់ខៀវចំនួន០១
៨-ស្បែកជើងចំនួន០៤គូ
៩-លុយលើកំរាលមានចំនួន១១៥០០០រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
124 នាក់
ម្សិលមិញ :
94 នាក់
សប្តាហ៍នេះ :
1021 នាក់
ខែនេះ :
3843 នាក់
3 ខែនេះ :
11504 នាក់
សរុប :
340103 នាក់