ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ករណីបង្ឃាំមនុស្សស្រីជនជាតិចិនដូចគ្នា ឆ្ងាញ់ត្រង់មនសិទ្ឋបើបររថយន្តនៅស្រុកខ្មែរទៀត តើករសួងណាអនុញ្ញាតិ
Thu,06 October 2022 (Time 05:16 PM)
ដោយ ៖ ធីម ថា (ចំនួនអ្នកអាន: 88នាក់)

ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរំដោះស្ត្រីជនជាតិចិនម្នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់

ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២

ខេត្តស្វាយរៀង ÷ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឃាត់ខ្លួនជនសង្ស័យម្នាក់និងរំដោះបានស្ត្រីរងគ្រោះជាជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នេះថាជនសង្ស័យជាជនជាតិចិនមានឈ្មោះ វ័ង សុី តុង អាយុ៣៩ឆ្នាំ មានទីលំនៅទីក្រុងណេមុងគួ ប្រទេសចិន ដោយសមត្ថកិច្ចបានឃាត់ខ្លួននៅវេលាម៉ោង៤រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្ទះល្វែង ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។

ចំណែកជនរងគ្រោះមានឈ្មោះ លី ហ្ស៊ាន ភេទស្រី ជនជាតិចិន អាយុ៤៣ឆ្នាំ មានទីលំនៅក្រុងឈុងឈីង ប្រទេសចិន។

នៅចំពោះមុខសមត្ថកិច្ចជនរងគ្រោះបានបំភ្លឺថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានជនជាតិចិនចំនួន៤នាក់បានចាប់រូបខ្លួនយកមកឃុំ ហើយគំរាមឱ្យទូរស័ព្ទទៅផ្ទះដើម្បីឱ្យវេរលុយ ចំនួន៨០០០ដុល្លារទើបឱ្យរួចខ្លួន។
បន្ទាប់ពីបានចម្លើយហើយ សមត្ថកិច្ចបានដាក់កម្លាំងនៅទីតាំងនោះដើម្បីឃ្លាំមើលមុខសញ្ញារហូតដល់ម៉ោង៤:៣០នាទីរសៀលទើបឃើញជនសង្ស័យបើករថយន្ត១គ្រឿងជិះចូលទីតាំងនោះសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យរួមទាំងរថយន្ត១គ្រឿងពាក់ស្លាកលេខភ្នំពេញ2AJ-៣៣៨៩ មកសាកសួរ។

ជនសង្ស័យឈ្មោះ វ័ង សុី តុង បានឆ្លើយដោះសាថា ខ្លួនបានស្គាល់នារីរងគ្រោះតាមរយៈការលេងល្បែងជាមួយគ្នា ហើយបានធ្វើការបដិសេធមិនបានចាប់ឃុំនោះទេ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបន្តតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13 នាក់
ម្សិលមិញ :
98 នាក់
សប្តាហ៍នេះ :
698 នាក់
ខែនេះ :
3713 នាក់
3 ខែនេះ :
11184 នាក់
សរុប :
340677 នាក់