ថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
នគរបាលចាប់ឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅពាក់ព័ន្ឋកេងកិបប្រាក់ប្រជាពលរដ្ឋជាង៦០លានរៀល
Wed,16 November 2022 (Time 03:58 PM)
ដោយ ៖ ប្រាក់វឿន (ចំនួនអ្នកអាន: 99នាក់)

សមត្ថកិច្ច ចាប់ខ្លួនស្មៀនសង្កាត់តាខ្មៅ សង្ស័យស៊ីដាច់លុយឧបត្ថម្ភជូនជនក្រីក្រជាង ៦០លានរៀល
កណ្ដាល៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឃាត់ខ្លួន ស្មៀនសង្កាត់តាខ្មៅម្នាក់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ដោយសង្ស័យស៊ីដាច់លុយ និងបន្លំដកយកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រជាង ៦០លានរៀល នៅក្នុងអំឡុងពេលជំងឺកូវីដ-១៩ ប្រព្រឹត្តទៅនៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលនៃស្នងការដ្ឋាននគរបាលលខេត្តកណ្ដាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ សុផា ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជារបរស្មៀនសាលាសង្កាត់តាខ្មៅ ត្រូវបាននគរបាលចាប់ខ្លួននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ និងត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីរៀបចំបែបបទ និងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់កាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពិតជាបានធ្វើការផ្ទៀងផ្ទាត់ និងរក្សាទុក និងបានទៅដកប្រាក់ពីកម្មវិធីមករក្សាទុកខ្លួនឯង និងមិនប្រគល់ប្រាក់ ព្រមទាំងប័ណ្ណសមធម៌ជូនម្ចាស់ដើមពិតប្រាកដមែន៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
46 នាក់
ម្សិលមិញ :
105 នាក់
សប្តាហ៍នេះ :
641 នាក់
ខែនេះ :
3935 នាក់
3 ខែនេះ :
12345 នាក់
សរុប :
322881 នាក់