ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ចាប់បានហើយចោរដែលឆក់កាបូបនាក់ធ្វើដំណើរ ហើយបណ្តាលឲ្យម៉ូតូដួលក្មេងតូចត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
Sun,20 November 2022 (Time 10:41 PM)
ដោយ ៖ កែនធារៈ (ចំនួនអ្នកអាន: 145នាក់)

ចាប់បានហើយករណីចោឆក់កាបូប បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូហើយក្មេងស្រីម្នាក់ចូលក្រោមរថយន្ដ ត្រូវរថយន្ដកិនស្លាប់ នៅស្រុកស្អាង ខេត្តកណ្ដាលនោះ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបបានហើយ

នៅថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលាម៉ោង១៦:៤៥នាទី​
លោកឧ.ត្រី​ ខេង​ ម៉េងឈាង​ បានដឹកនាំ​កម្លាំងជំនាញការិយាល័យ សហការ​ជាមួយកម្លាំងជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ ធ្វេីការបង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ​ សុខឃឿន សុីផាត ភេទប្រុស​ អាយុ២១ឆ្នាំ​ ជនជាតិខ្មែរ​
ស្នាក់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល​ ពាក់ព័ន្ធករណី​ លួចមានស្ថានទម្ងន់ទោស​ (បណ្តាលអោយ​ជនរងគ្រោះស្លាប់និងកន្លែងកេីតហេតុ​) ចំណែកអ្នកបេីកម៉ូតូឈ្មោះ​ ផា​ សុភ័ណ្ឌ​​ ភេទប្រុស​ អាយុ២៤ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅ​ភូមិតាលន់​ ឃុំតាលន់​ ស្រុកស្អាង​ ខេត្តកណ្តាល​ (គេចខ្លួន​)។

សំភារៈដកហូត​ ម៉ូតូចំនួន០១គ្រឿង​ ម៉ាកហុងដាឌ្រី​ C125​ ពណ៌ខ្មៅ ផ្លាកលេខកណ្ដាល 1-AB 6159។

គួររំលឹកដែរថា​ កាលពីថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលាម៉ោង​១៦:៣០នាទី​ ជនរងគ្រោះឈ្មោះ ស៊ឹម រស្មី ភេទស្រី​ អាយុ៣២ឆ្នាំ​ ជនជាតិខ្មែរ​ បានបើកបរម៉ូតូឌុបកូនស្រី​ឈ្មោះ​ អារីកា​ អាយុ០៤ឆ្នាំ​ ជនជាតិខ្មែរ​​ លុះពេលធ្វើដំណើរមកដល់ចំណុចបណ្តោយផ្លូវជាតិលេខ២១ ភូមិដេីមព្រីង​ ឃុំកោះខែល​ ស្រុកស្អាង​ ខេត្តកណ្តាល​ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមានជនសង្ស័យឈ្មោះ ផា សុភណ្ឌ័​ (អ្នកបើកម៉ូតូ) និងឈ្មោះ សុខខឿន សុផាត (ជិះពីក្រោយ​) បានធ្វើសកម្មភាពឆក់កាបូប​ ពីជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បណ្ដាលឱ្យដួលម៉ូតូជនរងគ្រោះ​ ហេីយខ្ទាតជនរងគ្រោះឈ្មោះ អារីកា ចូលទៅក្រោមរថយន្តកិនស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។​ ក្រោយពីធ្វេីសកម្មភាពរួច​ ជនសង្ស័យ​បានបេីកម៉ូតូគេចខ្លួន​ ។

បច្ចុប្បន្ន​ កម្លាំងជំនាញ​ការិយាល័យបានប្រគល់ជនសង្ស័យ​ ជូនកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ ដេីម្បី​ចាត់ការតាមនីតិវិធី​ ចំណែកបក្ខពួកឈ្មោះ​ ផា​ សុភ័ណ្ឌ​ កំពុងបន្តធ្វេីការស្រាវជ្រាវ​ ។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
31 នាក់
ម្សិលមិញ :
154 នាក់
សប្តាហ៍នេះ :
1266 នាក់
ខែនេះ :
3696 នាក់
3 ខែនេះ :
11362 នាក់
សរុប :
339623 នាក់