#ក្រុងប៉ោយប៉ែតមន្ត្រីកាំកុងត្រូល ហៅកាត់ ក ប ប និងមន្ត្រីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។បានសហការរវាងស្ថាប័នទាំងពីរ បានសហការគ្នាចុះត្រួតពិនិត្យ ទំនិញជាច្រើនប្រភេទ ដូចជាប្រហិតគ្រប់មុខនិងទំនិញមួយចំនួនទៀតដែលមិនមានស្លាកសញ្ញា និងគ្មានការបរិច្ឆេទឲ្យបានត្រឹមត្រូវនិងគ្មានដឺលេឲ្យបានគ្រប់គ្រាន់ហេតុការនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្សារត្រី ប៉ោយប៉ែត និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោក មាស ម៉ោរ៉ា ប្រធាន ក ប ប ខេត្តបន្ទាយមានជ័យ បានប្រាប់ ទស្សនៈមហាជន កាលពីព្រឹកថ្ងៃទី២១នេះថា ខាង មន្ទីរ ក ប ប និងមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទំនិញគ្របើមុខ រួមគ្នានៅទីផ្សារត្រីប៉ោយប៉ែត លិតផលបានរកឃើញទំនិញវិចខ្ចប់មួយចំនួនគ្មានលក្ខណ ស្តង់ដា គ្មានស្លាកយីហោនិងផុតការកំណត់ប្រើប្រាស់ជាដើម ក្នុងនោះបានរកឃើញប្រហិតចំរុះនិងសាច់ក្លាសេ្សមួយចំនះគ្មានស្លាកយីហោ និងគ្មានការបរិច្ឆេទឲ្យបានត្រឹមត្រូវ ក្នុងនោះមន្ត្រី ក ប ប និងមន្ត្រីពាណិជ្ម្មបានដកហូតសាច់និងប្រហិតមួយចំនួនយកទៅធ្វើការពិសោធឬធ្វើឡាបូរ ដើម្បីរកមេរោគ តើសាច់និងទំនិញខាងលើនោះ វាមានផ្ទុកដោយមេរោគអ្វីខ្លី ដោយឡែក លោកប្រធាន ក ប ប បានបញ្ជាក់ផងដែរថា នាក់លក់ត្រូវស្តាប់ការណែនាំពីមន្ត្រីជំនាញ ហើយមុននិងលើកយកទំនិញទាំងឡាយណាយកមកលក់ត្រូវពិនិត្យ លើការបរិច្ឆេទនិងដឺលេឲ្យបានត្រឹមត្រូវ បើវាគ្មានដឺលេឬការបរិឆេ្ឆទទេនោះសូមកុំយកមកលក់អីពីព្រោះនាក់យកទៅ ទទួលទានវាអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។លោកបានបន្តទៀតថា នាក់លក់ឬម្ចាស់សាច់ប្រហិតចំរុះខាងលើនេះ ពាក់ព័ន្ឋដូចបានរាបរាប់ខាងលើ ត្រូពិន័យជាទឹកប្រាក់តាមអន្តរកាល ហើយសូមស្នើឲ្យអាជីវករទាំងឡាយណា ដែលយកទំនិញគ្មានស្លាកយីហោនិងគ្មានការបរិចេ្ឆទ ត្រូវពិនិត្យឲ្យបានល្អិតល្អន់ចៀសវៀងមន្ត្រី ក ប ប និងមន្ទីរពាណិជ្ជកម្មរកឃើញថាមានផ្ទកមេរោគនិងត្រូវដកហូតយកទៅបំផ្លាញចោល បងប្អូននាក់លក់និងត្រូវខាតបង់ប្រាក់ជាមិនខាន ហើយអាចប្រឈមមុខនិងផ្លូវច្បាប់ព្រហ្មទ័ណ្ឌថែមទៀតផង។ធីម ថា។
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា