ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ឆ្លា​ត​ម្ល៉េះ ចែ​កា ប្រកាស​ថា...
Wed,23 November 2022 (Time 11:04 AM)
ដោយ ៖ (ចំនួនអ្នកអាន: 133នាក់)

ដូចដែលប្រិយមិត្ត និងមហាជនជាច្រើន បានទទួលជ្រាបរួចហើយ ដែលកាលពីពេលកន្លងទៅថ្មីៗនេះ គណនីហ្វេសប៊ុកមួយឈ្មោះ Kim SophaRy បានទម្លាយចេញថា មេតុងទីន អ្នកលក់ឡេអនឡាញរូបស្រស់ អ្នកនាង មូលីកា ឬហៅថា «ចែកា» ដែលធ្លាប់អួតសម្ញែងលុយដុល្លារទាំងដុំៗ គឺជាមេតុងទីនបោកប្រាស់ បន្ទាប់ពីប្រមូលលុយកូនៗបានរាប់លានដុល្លាររួចហើយ ស្រាប់តែគ្មានទំនួលខុសត្រូវ និងដោះស្រាយសង ធ្វើឲ្យកូនៗជាច្រើននាក់ កំពុងរងទឹកភ្នែក។

ពិតណាស់ ក្រោយរឿងនេះបានផ្ទុះឡើង ស្រាប់តែមេតុងទីន ចែកា បានចេញមុខ Live វីដេអូភ្លាមៗ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន និងថាគណនីខាងលើ គឺជាគណនីហ្វេសប៊ុកក្លែងក្លាយ ចេញមកប្រឌិតរឿងនេះ ដើម្បីចង់បង្ខូចកេរ្តិ៍ឈ្មោះ និងការរកស៊ីរបស់ខ្លួនតែម្តង។ ទោះជាយ៉ាងណា គណនីខាងលើ បានឆ្លើយទៅវិញថា៖ «អាខោនខ្ញុំfake តែរឿងពិត បើមានអ្នកលេងដូចអោយគាត់បន្តការបោកលុយ ដូចអ្នកមានរយអ្នករាល់ថ្ងៃហ្នឹងចឹង. រកពីណាមកសងយើង បូកមើលលេងៗ 5លាន$$ លុយខ្ញុំ4ពាន់ជាង ដឹងតែមិនបានហើយ ខ្ញុំផុសនេះកុំអោយបងប្អូនខ្មែរចាញ់បោកគេទៀត»។

ទោះជាយ៉ាងណា ដោយសារតែទំនងទប់លែងជាប់ ខណៈកូនៗជាច្រើននាក់ កំពុងសហការគ្នា ដើម្បីទាមទារយកលុយរបស់ពួកគេយកមកវិញ ផ្អើលពេញគ្រុបឆាត ស្រាប់តែយប់មិញនេះ (ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២) ចែកា ដែលកំពុងរងការចោទប្រកាន់ថាជាមេតុងទីបោកប្រាស់ បានចេញមុខ Live បកស្រាយ និងទទួលស្គាល់ថា ខ្លួនពិតជាជំពាក់លុយកូនៗប្រាកដមែន ដោយលើកមូលហេតុថា មានកូនៗជាច្រើននាក់បានបោកខ្លួន (ដេញរួចរត់បាត់)។
ក្នុងវីដេអូ Live ហាក់ដូចគ្មានជំពាក់អ្នកណាម៉ារៀល ចែកា បាននិយាយហាក់ចំអកទៅកាន់អ្នករិះគន់ ជេរប្រទេចថា ខ្លួនពេលនេះ ស្អីក៏លក់ដែរ ហើយឥឡូវកំពុងប្រម៉ូតូលក់ជើងមាន់ ដើម្បីរកលុយសងកូនៗ។ ទាក់ទងរឿងគេចោទថាបោក មេតុងទីនរូបនេះ បាននិយាយថា មិនមែនកូនបោកខ្លួនៗ ទៅបោកកូនៗតទេ «កូនណាបោកខ្ញុំៗ ទទួលខុសត្រូវជំនួស កូនណាដែលអត់ទាន់បោកខ្ញុំៗ នឹងចេញសងជំនួសកូនដែលបោកយកលុយទៅ…។ មេតុងទីនរូបនេះ ក៏បាននិយាយថា ខ្លួននឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះកូនៗដែលដេញហើយរត់បាត់ ប៉ុន្តែ សម្រាប់កូនដែលអត់ទាន់ដេញ ខ្លួនងនឹងហៅមកធ្វើឯកសារ កិច្ចសន្យា សងលុយត្រឡប់វិញទាំងអស់។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
23 នាក់
ម្សិលមិញ :
94 នាក់
សប្តាហ៍នេះ :
920 នាក់
ខែនេះ :
3742 នាក់
3 ខែនេះ :
11403 នាក់
សរុប :
340002 នាក់