ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ឈ្មួញជាងារឧកញ៉ាបានលបលួចចាក់ដីលុបដៃសមុទ្រចៅហ្វាយស្រុកមិនហានសង្ស័យបានសើមមាត់សើមកទេដឹង
Sat,18 June 2022 (Time 04:06 PM)
ដោយ ៖ ទស្សនៈមហាជន (ចំនួនអ្នកអាន: 173នាក់)

ឈ្មួញមានងារជាឧកញ៉ា ចាក់ដីលុបព្រៃលិចទឹក នៅឃុំជ្រោយស្វាយយកធ្វើជាកម្មសិទ្ធិលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល​ មិនហ៊ានប៉ះពាល់ឈ្មួញមានងារជាឧកញ៉ា
18/06/2022
នៅពេលថ្មីៗមានឈ្មួញមានងារជាឧកញ៉ា ធ្វើសកម្មភាពចាក់ដីលុបព្រៃលិចទឹក ព្រៃស្មាច់ និងព្រៃកោងកាង របស់រដ្ឋទន្ទា្រនយកធ្វើជាកម្មសិទ្ធិយ៉ាងស្រួលៗ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បានឲ្យដឹងថា ដីព្រៃលិចទឹក ព្រៃបម្រុងស្មាច់ និងព្រៃកោងកាង ជាច្រើនហិកតា ក្នុងមូលដ្ឋានពួកគាត់ជាច្រើនហិកតា ក្នុងមូលដ្ឋានពួកគាត់ត្រូវឈ្មួញម្នាក់មានងារជាឧកញ៉ា ចាក់អាចម៍ដីលុបទន្ទា្រនយកធ្វើជាកម្មសិទ្ធិ យ៉ាងរលូន។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តកោះកុង ក៏ដូចជាមន្រ្តីអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ ថ្នាក់ស្រុក មិនចាត់វិធានការទប់ស្កាត់ករណីឈ្មួញចាក់ដីលុបព្រៃលិចទឹក ព្រៃស្មាច់ និងព្រៃកោងកាង នៅភូមិឈើនាង នោះទេ។ ហេតុនេះហើយទើបឈ្មួញមានងារជាឧកញ៉ា ធ្វើសកម្មភាពចាក់ដីលុបព្រៃលិចទឹក ព្រៃស្មាច់ និងព្រៃកោងកាង របស់រដ្ឋទន្ទា្រនយកធ្វើជាកម្មសិទ្ធិ។
ប្រជាពលរដ្ឋបានអះអាងថាប្រសិនពួកគាត់ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកបន្តិចបន្តួចដើម្បីប្រកបរបរកសិកម្មចិញ្ចឹមជីវិត ត្រូវមន្រ្តីជំនាញពាក់ព័ន្ធ មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបយ៉ាងកំរោលចោទថាជាអំពើខុសច្បាប់។ ប៉ុន្តែនៅពេលឈ្មួញមានលុយមានអំណាចចាក់ដីលុបព្រៃលិចទឹក ព្រៃស្មាច់ ព្រៃកោងកាងជាច្រើនហិកតារំលោភយកធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើនបែរជាមន្រ្តីជំនាញ មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចសម្ងំស្ងាត់ឈឹងមិនហ៊ានចាត់វិធានការបង្ក្រាបឡើយ។ ជាពិសេសមេឃុំជ្រោយស្វាយ និងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល​ មិនហ៊ានប៉ះពាល់ឈ្មួញមានងារជាឧកញ៉ា ដែលទន្ទ្រានកាន់កាប់ដីព្រៃលិចទឹករបស់រដ្ឋនោះទេ ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងប្រធានមន្ទីរពាក់ព័ន្ធ ក្នុងខេត្តកោះកុង ចាត់វិធានការទប់ស្កាត់ករណីឈ្មួញមានងារជាឧកញ៉ា ចាក់ដីលុបព្រៃលិចទឹក ព្រៃបម្រុងស្មាច់ និងព្រៃកោងកាង ក្នុងភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព។ ដោយហេតុថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះឈ្មួញសម្រុកដឹកជញ្ជូនអាចម៍ដីចាក់លុបព្រៃលិចទឹក ព្រៃស្មាច់ និងព្រៃកោងកាង ជាច្រើនហិកតា យ៉ាងរលូន ហើយមេឃុំជ្រោយស្វាយ និងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល មិនហ៊ានក្អកជាមួយឈ្មួញទេ។ ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតពីសំណាក់មន្រ្តីជំនាញ និងមន្រ្តីអាជ្ញាធរមូលដ្ឋានទេនោះ គឺគ្មានឈ្មួញណាអាចចាក់ដីលុបព្រៃលិចទឹក ព្រៃស្មាច់ និងព្រៃកោងកាង ក្នុងភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
31 នាក់
ម្សិលមិញ :
122 នាក់
សប្តាហ៍នេះ :
1077 នាក់
ខែនេះ :
3766 នាក់
3 ខែនេះ :
11434 នាក់
សរុប :
339916 នាក់