ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ករណីបាក់ស្ពានខ្យុបណ្តាលឲ្យមនុស្សស្លាប់ពីរនាក់សង្ស័យឆក់ខ្សែភ្លើង
Sat,18 June 2022 (Time 07:04 AM)
ដោយ ៖ ទស្សនៈមហាជន (ចំនួនអ្នកអាន: 146នាក់)

ករណីបាក់ស្ពានខ្យុស២នាក់បណ្តាលឲ្យស្លាប់ សង្ស័យឆក់ខ្សែភ្លើង នៅទំនប់កំសាន្តអូរខៃដន ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖
បុរស២នាក់លង់ទឹកស្លាប់ សង្ស័យករណីឆក់ខ្សែភ្លើងបង្កាន់ដៃស្ពាន នៅកន្លែងកំសាន្តអូរខែដន ក្រុងប៉ោយប៉ែត ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១២.៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៧ខែ មិថុនា ឆ្នាំ ២០២២ នៅកន្លែងកំសាន្តអាងអម្រិតអូរខៃដន ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

ជនរងគ្រោះទី១.ឈ្មោះ ឡេះ ស៊ីណាន ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ ធ្វើការស៊ីណូ រស់នៅភូមិក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះទី២.ឈ្មោះ សែម លឹមហៀង ហៅ ពេជ្រ អាយុប្រហែល២០ឆ្នាំ ម្ចាស់ខ្យុស អ្នកជួយត្រូវលង់ទឹកស្លាប់ដូចគ្នា។
បើតាមប្រភពមិត្តភក្តិដែលមកញ៉ាំជុំគ្នាបានរៀបរាប់ថា មុនពេលកើតហេតុ ពួកគេមានគ្នា៧ទៅ៨នាក់ មានប្រុស មានស្រី ជាមិត្តភក្តិធ្វើការកាស៊ីណូជុំគ្នា ដល់ខ្យុស យីហោ “យក្សធំម្ហូបឆ្ញាញ់” បាននាំគ្នាញ៉ាំកម្សាន្ត បន្ទាប់មកទៀត ជនរងគ្រោះបានសុំទៅក្រៅបាត់ប្រហែលកន្លះម៉ោង ពេលមកវិញ ទើបបបួលគ្នីគ្នា ចុះលេងទឹក តែក្រុមមិត្តភក្តិថា មិនទាន់ចង់លេងទេ ជនរងគ្រោះក៏តោងបង្កាន់ដៃស្ពានដែលធ្វើអំពីដែក ចុះទៅក្នុងទឹកក៏ត្រូវខ្សែភ្លើងឆក់ លង់ធ្លាក់ទៅក្នុងទឹកតែម្តង។

ប្រភពដដែលបានបន្តទៀតថា ក្រោយមកនាំគ្នាស្រែកឆោឡោហៅឲ្យគេជួយ ស្រាប់តែមានបុរសម្នាក់ទៀត ជនរងគ្រោះទី២ ចុះទៅជួយតែពេលលោតចូលទឹកស្រាប់តែប្រកាច់ដូចឆក់ខ្សែភ្លើងលង់លិចបាត់ទៅ។
ក្រោយពីកើតហេតុ គេសង្កេតឃើញថា អាជ្ញាធរ រួមទាំងកម្លាំងមត្ថកិច្ចចម្រុះ មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងយោធា ជាច្រើននាក់ កំពុងស្វះស្វែងរកមុជទឹករាវរក តែសពជនរងគ្រោះទាំងពីរ រហូតមកទល់ម៉ោង៣.៤០នាទី ថ្ងៃដដែលនេះ នៅមិនរកឃើញនៅឡើយទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
69 នាក់
ម្សិលមិញ :
171 នាក់
សប្តាហ៍នេះ :
892 នាក់
ខែនេះ :
3830 នាក់
3 ខែនេះ :
11502 នាក់
សរុប :
340219 នាក់