ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ល្បែងជល់មាន់នៅស្រុកស្ទឹងត្រង់ជាប្រាក់ចំណូលខុសច្បាប់របស់លោកអធិការនិងលោកស្នងការ
Sun,19 June 2022 (Time 09:33 AM)
ដោយ ៖ ទស្សនៈមហាជន (ចំនួនអ្នកអាន: 152នាក់)

មេល្បែងស៊ីសងឈ្មោះ វ៉ាន់ កំពុងធ្វើព្យុះភ្លៀងដោយបើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងទ្រង់ទ្រាយធំក្នុងចម្ការកៅស៊ូ ភូមិគីឡូម៉ែត្របី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចេញផ្សាយថ្ងៃទី16.6.ឆ្នាំ2022.

(កំពង់ចាម)៖ ជាការពិតណាស់ខេត្តកំពង់ចាមជាខេត្តមួយដែលកំពុងតែមានការអភិវឌ្ឍន៍ខ្លាំងលើគ្រប់វិស័យប៉ុន្តែចំពោះល្បែងស៊ីសងក៏តែងតែកើតមានក្នុងស្រុកស្ទឹងត្រង់ដែលបើកពីឃុំមួយទៅឃុំមួយដោយបុគ្គលឈ្មោះ វ៉ាន់ ធ្វើព្យុះធ្វើភ្លៀងពីឃុំមួយទៅឃុំមួយ។

បើតាមប្រភពពីប្រជាពលរដ្ឋបាននិយាយថា​ មេល្បែងស៊ីសងឈ្មោះ វ៉ាន់ មានខ្នងបង្អែករឹងមាំ ទើបអាចបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងក្នុងចម្ការកៅស៊ូ ភូមិគីឡូម៉ែត្របី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដោយគ្មានសមត្ថកិច្ចណាប៉ះពាល់បាន។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិគីឡូម៉ែត្របី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានបុគ្គលម្នាក់ឈ្មោះ វ៉ាន់ នៅតែបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងទ្រង់ទ្រាយធំដំណើរការយ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។
ក្នុងមួយថ្ងៃៗមានអ្នកចូលរួមលេងល្បែងបញ្ជល់មាន់ និងអាប៉ោងយ៉ាងគគ្រឹកគគ្រេង ហើយនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកកក់ ក៏ដូចជាលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមនោះទេ។ ប្រការនេះកំពុងតែធ្វើឱ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គមព្រោះអំពើចោរកម្ម និងបទល្មើសផ្សេងៗនឹងអាចកើតឡើងគួរឱ្យភ័យខ្លាច។

តាមប្រភពខ្លះបានឱ្យដឹងថាលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់អាងមានឪពុករបស់ខ្លួនគឺលោក ឯម កុសល្យ ស្នងការនគរបាលខេត្តកំពង់ចាមជាបង្អែកដ៏រឹងមាំទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្តតែម្ដង។
គួររំលឹកផងដែរថាកន្លងមកអង្គភាពសារព័ត៌មានយើងខ្ញុំក៏ធ្លាប់បានរាយការណ៍ជូនទៅលោក អធិការស្រុកស្ទឹងត្រង់ដែរប៉ុន្តែលោកតែងតែបដិសេធថាមិនមាននៅក្នុងទឹកដីរបស់លោកទេ។ហេតុនេះហើយទើបល្បែងស៊ីសងក្នុងស្រុកស្ទឹងត្រង់រាលដាលពីឃុំមួយទៅឃុំមួយគ្មានទីបញ្ចប់ហើយបច្ចុប្បន្នសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងរបស់បុគ្គលឈ្មោះ វ៉ាន់ កំពុងដំណើរការយ៉ាងរលូននៅក្នុងចម្ការកៅស៊ូ ភូមិគីឡូម៉ែត្របី ឃុំព្រែកកក់ ដោយគ្មានសមត្ថកិច្ចណាបង្ក្រាបឡើយ។
ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ​គួរពិនិត្យឡើងវិញខ្លះផងជុំវិញករណីល្បែងស៊ីសងខុសច្បាប់ដែលរាលដាលគ្មានទីបញ្ចប់បែបនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
27 នាក់
ម្សិលមិញ :
176 នាក់
សប្តាហ៍នេះ :
557 នាក់
ខែនេះ :
3189 នាក់
3 ខែនេះ :
10681 នាក់
សរុប :
338298 នាក់