ថ្ងៃអង្គារ៍ ទី២៨ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ចោរជំនាញលួចមាន់ចេះតែលួចមាន់ ធ្លាប់ឆក់កាបូបជាប់គុក១ឆ្នាំចេញមកវិញឆក់សារជាថ្មី
Wed,22 June 2022 (Time 05:44 PM)
ដោយ ៖ កែនធារៈ (ចំនួនអ្នកអាន: 35នាក់)

ធ្លាប់ជាប់ពន្ធនាគារជាង១ឆ្នាំពីបទឆក់កាបូបនៅខេត្តបាត់ដំបង ចេញមកវិញសារជាថ្មី ឆក់កាបូបនៅស្រុកអូរជ្រៅ នគរបាលចាប់ខ្លួនសារជាថ្មី

ខេត្តបន្ទាយមានជ័យ៖លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការ នគរបាល ស្រុកអូរជ្រៅ បានប្រាប់ថា៖នគរបាលស្រុកអូរជ្រៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មជិះម៉ូតូ១គ្រឿងម៉ាកងុងដាទ្រីសេ១២៥ពណ៍ខ្មៅសេរីឆ្នាំ២០២០ ពាក់ស្លាគលេខបាត់ដំបង1AL១៣៨៦ ឆក់កាបូបបានសម្រេច នៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង០២ល្ងាច ត្រង់ចំណុចផ្សារគុត្តសត ស្ថិតនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការ នគរបាល ស្រុកអូរជ្រៅ បានបញ្ជាក់ថា៖សង្ស័យឈ្មោះ យី ជ័យ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិទំនប់ត្រកួន ឃុំ ឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង មានមុខរបរមិនប្រាកដ ។បានធ្វើសកម្មភាពឆក់យកកាបូបមានដាក់លុយ ពីឈ្មោះ ឡេង គឹមទៀង ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរលក់ដូរនៅភូមិយាងថ្មី ឃុំកូបស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅក្នុងកាបូបមានប្រាក់ខ្មែរ៥១ម៉ឺនរៀលនិងប្រាក់ថៃ២,០០០បាត។ពេលឆក់បានជនរងគ្រោះបានស្រែកឲ្យគេជួយ ពលរដ្ឋនៅក្បែរនោះក៏បានរាយការណ៍ ភ្លាមៗនោះនគរបាលប៉ុស្តិ៍និងកំលំាងជំនាញបានចេញអន្តរាគមន៍ ចាប់ឃាត់បានជនយកមកធ្វើការសាកសួរ នៅចំពោះមុខជនសង្ស័យបានឆ្លើយអះអាងថា រយៈកាលកន្លងមកធ្លាប់ធ្វើសកម្ម​ភាពឆក់នៅខេត្តបាត់ដំបង និងធ្លាប់ជាប់ពន្ធនាគាររយះពេលជាង១ឆ្នាំ ទើបតែចេញ ហើយបានមកធ្វើសកម្មភាពឆក់យកកាបូបដាក់លុយពីអ្នកនៅផ្សារគុត្តសតនេះ។ បច្ចុប្បន្នជនសង្ស័យនិងម៉ូតូជិៈធ្វើសកម្មភាព នគរ​ បាលជំនាញផ្នែកព្រហ្មទណ្ឌកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត តាមនិតិវិធី ចំណែកាបូបនិងលុយ ស្នើសុំគោលការណ៍ប្រគល់ជូនម្ចាស់ដើមវិញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
187 នាក់
ម្សិលមិញ :
225 នាក់
សប្តាហ៍នេះ :
1364 នាក់
ខែនេះ :
4339 នាក់
3 ខែនេះ :
9775 នាក់
សរុប :
199287 នាក់