ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ដំរីជល់គ្នារងគ្រោះដល់ប្រជាពលរដ្ឋ៣៣គ្រួសារ លោក សាមិត្ត វីរៈ ហៅពេជ្រធឿន ប្តឹងលោក សោម សម្បត្តិទៅតុលាការពាក់ព័ន្ធខរំលោភលើសេចក្តីទុកចិត្ត ករណីដីធ្លី
Tue,02 August 2022 (Time 09:30 AM)
ដោយ ៖ ធីម ថា (ចំនួនអ្នកអាន: 114នាក់)

ក្រុងប៉ោយប៉ែត
ដំរីជល់គ្នា រងគ្រោះដល់ពលរដ្ឋ៣៣គ្រួសារ លោកសាមិត្ត វីរៈហៅពេជ្រធឿន ប្តឹងលោកសោម សម្បត្តិ ករណីរំលោភ លើកិច្ចសន្យា ទិញលក់ដី នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត
ប្រជាពលរដ្ឋ៣៣គ្រួសារ នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានការព្រួយបារម្ភណ៍ ករណីដី៣ហិកតា ដោយបានដឹងថា លោក សាមិត្ត វីរៈ ហៅពេជ្រធឿន ប្តឹងលោក សោមសម្បត្តិ ពីបទរំលោភលើសេចក្តីទុក្ខចិត្ត ពីព្រោះប៉ះពាល់ដល់ដីពួកគាត់ ចឹងហើយបានជាពួកគាត់ ពឹងពាក់អ្នកសារព័ត៌មាន ជាច្រើនអង្គភព ឲ្យជួយចុះផ្សាយដល់ថ្នាក់ដឹកនាំ កាលពីថ្ងៃទី២៩ កក្កដា ២០២២ ដើមចមករណីទំនាស់ខាងលើនោះ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ដើមចមដំបូងដីប្រជាពលរដ្ឋ៣៣គ្រួសារនោះ បានទំនាស់ជាមួយ លោក សាមិត្ត វីរៈ ហៅពេជ្រធឿនទេ តែក្រោយមកលោក លោក សោម សម្បត្តិ បានទិញពី លោកសាមិត្ត វីរៈ ហៅពេជ្រធឿន។ ហើយលោក សោម ម្បត្តិ បានដោះស្រាយជាមួយប្រជាពលរដ្ឋ បានដី៣ហិកតា រួចរាល់អស់ហើយ ក្រោយពីការដោះស្រាយរួចរាល់ បានកំណត់ព្រំប្រទល់ រៀងៗខ្លួន ពួកគាត់បានស្នើសធ្វើប័ណ្ណ កាន់កាប់នៅសាលាក្រុង ប្រថាប់ត្រាដោយ កាលណោះ លោក សាន ស៊ានហូជាអភិបាលក្រុងប៉ោយប៉ែត។បន្ទាប់ពីបានប័ណ្ណកាន់កាប់ដីធ្លីរួច បន្ទាប់មកទៀត ខាងសូរិយោដីខេត្ត បានចុះវាស់វែងជាលក្ខណប្រព័ន្ឋ បានទាំងចុងសន្លឹកថែមទៀត។ទើបចុងខែកក្កដា នេះបានលិចឮថា លោក សាមិត្ត វីរៈ ហៅពេជ្រធឿន ប្តឹងលោក សោម សម្បត្តិ យកដី១២ហិកតាមកវិញ។ចំណែក លោក សាមិត្ត វីវៈ ហៅពេជ្រធឿន បានធ្វើការបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានតាមរយទូរស័ព្ទថា។លោកមិនបានលក់ដីផ្តាច់ឲ្យទៅ លោក សោម សម្បត្តិឡើយ ដោយលោក សោម សម្បត្តិមិនបានទាន់ឲ្យលុយគាត់គ្រប់ចំនួន ហើយគាត់បានរំលោភ លើសេចក្តីទុកចិត្តថែមទៀត។ រីឯលោក សោម សម្បតិវិញ ក៍បានធ្វើបទសម្ភាសន៍ជូន អ្នកសារព័ត៌មាន តាមរយទូរស័ព្ទផងដែរថា ករណីដីដែលគាត់ទិញ ពីលោក សាមិត្ត វីរៈ ហៅពេជ្រធឿន បានឲ្យលុយពីរដំណាក់ការទី១ ឲ្យចំនួន ៣៥មុឺនដុល្លា ដំណាក់ការទី២ប្រគល់ឲ្យ ២៥មុឺនដុល្លាបន្លែមទៀត ហើយដីនោះឲ្យគាត់ចាត់ចែងជាបន្ត។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
27 នាក់
ម្សិលមិញ :
171 នាក់
សប្តាហ៍នេះ :
850 នាក់
ខែនេះ :
3788 នាក់
3 ខែនេះ :
11460 នាក់
សរុប :
340177 នាក់