ថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ល្បែងសុីសងគ្រប់ប្រភេទបើកលេងម៉ាសេរីចៅហ្វាយខេត្តនិងស្នងការមិនហានទប់ស្កាត់ខ្លាចអំណាចមេបនល្បែង
Fri,16 September 2022 (Time 09:55 PM)
ដោយ ៖ ធីម ថា (ចំនួនអ្នកអាន: 38នាក់)

ល្បែងច្រើនប្រភេទ របស់ម្ចាស់ផ្ទះ ឈ្មោះ សុខ គឹមសាន បើកស៊ីសងខុសច្បាប់ យ៉ាងពេញបន្ទុក នៅសង្កាត់បឹងកន្សែង ក្រុងបានលុង សមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាបខ្លាចបាត់បង់ភពចំណូល ?

16/09/2022

ប្រភពពីក្រុមអ្នកញៀនល្បែងបានអោយដឹងថាទីតាំងល្បែងស៊ីសងគឺនៅអតីតមន្ទីរពេទ្យពហុព្យាបាល24ម៉ោង ក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ដែលមានឈ្មោះ អូនធំ ជាម្ចាស់ទីតាំងនេះ។

ម្ចាស់ទីតាំងឈ្មោះ អូនធំ បានជួលទីតាំងទៅឲ្យឈ្មោះ សុខ គឹមសាន អតីតម្ចាស់សង្វៀនបញ្ជល់មាន់នៅច្រកអូរយ៉ាដាវ បើកល្បែងស៊ីសងច្រើនប្រភេទដំណើរការយ៉ាងរលូន។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងថាក្នុងមូលដ្ឋានពួកគាត់មានបុគ្គលម្នាក់ឈ្មោះ សុខ គឹមសាន បើកល្បែងស៊ីសងយ៉ាងពេញបន្ទុកហើយសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់ឡើយ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅជាន់ក្រោម និងជាន់លើនៃទីតាំងនោះ គឺមានល្បែងបញ្ជល់មាន់តាមអនឡាញ អាប៉ោង បៀ និងល្បែងច្រើនប្រភេទទៀតដំណើរការយ៉ាងរលូន គ្មានការរំខានពីសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូលដ្ឋានឡើយ។

ក្នុងមួយថ្ងៃៗមានអ្នកញៀនល្បែងពីគ្រប់ទិសទីមកប្រមូលផ្ដុំគ្នាលេងល្បែងយ៉ាងពេញបន្ទុកធ្វើឲ្យមេល្បែងស៊ីសងអាចប្រមូលលុយបានយ៉ាងច្រើនជាប្រយោជន៍ផ្ទាល់ខ្លួន។ រីឯអ្នកញៀនល្បែងមានអ្នកខ្លះចាញ់អស់លុយកាក់ រថយន្ត ម៉ូតូ ព្រោះអ្នកលេងល្បែងមានអ្នកចាញ់ច្រើនជាងអ្នកឈ្នះ មេល្បែងស៊ីសងមានល្បិចដើម្បីឈ្នះ។

ប្រជាពលរដ្ឋបានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងនៅសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ជាបន្ទាន់។

ដោយហេតុថា លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី មិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមនោះ។

ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងទៅលើបញ្ហាអសន្តិសុខសង្គម ព្រោះនៅពេលដែលល្បែងស៊ីសងកើតឡើងពេញទំហឹងបែរជាលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី សម្ងំស្ងាត់ឈឹង។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
156 នាក់
ម្សិលមិញ :
183 នាក់
សប្តាហ៍នេះ :
1541 នាក់
ខែនេះ :
6195 នាក់
3 ខែនេះ :
21416 នាក់
សរុប :
223014 នាក់