ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ឃាត់ខ្លួួនបងធំនិងបក្សពួកចំនួន៣នាក់ ដែលប្រើកាំបិតសាម៉ារៃ កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត
Sat,17 September 2022 (Time 09:36 AM)
ដោយ ៖ សំណាង (ចំនួនអ្នកអាន: 102នាក់)

ក្មេងទំនើងមួយក្រុមត្រូវចាប់ខ្លួន ករណីប្រើហឹង្សាដោយដាវសាម៉ារ៉ៃកាប់ ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសាលាដំបូងខេត្ត ព្រៃវែង

(ព្រៃវែង
ថ្ងៃពុធទី ១៤ ខែកញ្ញាឆ្នាំ ២០២២ នៅក្នុងបរិវេណដីឡូ ភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង មានករណីក្មេងទំនើងក្រុមបងធំ បងតូចមួយក្រុម ប្រដាប់ដោយដាវសាមេរ៉ៃ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ឈ្មោះភាស់ ឧត្តម ភេទប្រុសអាយុ ១៦ ឆ្នាំ រស់នៅ ភូមិបឹង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ត្រូវរបួសមួយដាវចំស្មាខាងស្ដាំ រីឯម្នាក់ទៀតរត់រួច បន្ទាប់មកក៏កាប់ម៉ូតូទ្រីមសង់មួយគ្រឿងបណ្ដាលឱ្យរងការខូចខាតស្ទើរទាំងស្រុង ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីទោស្នងការ ព្រហ្មសន្ធរ លោកវីរៈសេនីយ៍ឯក លាប សារិត បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ចំនួន ៥ ប៉ុស្តិ៍ ១ ប៉ុស្តិ៍ជីផុច ២ ប៉ុស្តិ៍ត្រពាំងស្រែ ៣ ប៉ុស្តិ៍ច្រេស ៤ ប៉ុស្តិ៍ព្រៃរំដែង ៥ ប៉ុស្តិ៍អង្គរស បានចាប់បានជនសង្ស័យចំនួន ៣ នាក់ ក្នុងពេលល្ងាចហ្នឹងតែម្ដង ១ឈ្មោះរុនរស្មីរស់នៅភូមិរហ៊ូត ២ ឈ្មោះភារិនចំរុងរស់នៅភូមិចារ ៣ ឈ្មោះប៉ាងចិនរស់នៅភូមិស្រម៉ បន្ទាប់មកនៅល្ងាចថ្ងៃព្រហស្បតិ៍ទី ១៥ ខែកញ្ញាឆ្នាំ ២០២២ លោកអធិការបានដឹកនាំកម្លាំងស្រាវជ្រាវចាប់បានមេខ្លោងបងធំចំនួន១ នាក់ទៀត ដែលមានឈ្មោះម៉េងសំអឿន ហៅអ៊ូក រស់នៅភូមិរមាសឈរឃុំ គោខ្ចក ស្រុកកំពង់ត្របែកខេត្តព្រៃវែង។
បញ្ជាក់÷វត្ថុតាងដែលរឹបអស់បាន មានដាវសាមេរ៉ៃចំនួន២ដើម និងម៉ូតូឌ្រីមសង់ចំនួន១ គ្រឿង។ បច្ចុប្បន្នជួនសង្ស័យបានបញ្ជូន
ទៅស្នងការរដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីអនុវត្តតាមនិតិវិធីនៃច្បាប់!!។(បងក្តាប់)

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
130 នាក់
ម្សិលមិញ :
94 នាក់
សប្តាហ៍នេះ :
1027 នាក់
ខែនេះ :
3849 នាក់
3 ខែនេះ :
11510 នាក់
សរុប :
340109 នាក់