ស្ត្រីដែលមានសតិមិនប្រក្រតីម្នាក់ ត្រូវបានបុរសម្នាក់រំលោភជាច្រើនដង រហូតដល់មានផ្ទៃពោះ!ចេញផ្សាយ: ចុះផ្សាយថ្ងៃទី១៩ កញ្ញា ២០២២ ដោយទស្សនៈមហាជនខេត្តក្រចេះ: កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដារ ដឹកនាំដោយលោក វរសេនីយ៍ ឯក ប៊ុត នឿន អធិការនគរបាលស្រុក នឹងមានការសម្របសម្រួលនិតិវិធី ដោយ លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអជ្ញាអមសាលាដំបូងខេត្តក្រចេះ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ទោ អ៊ូ សុប៊ុណ្ណា ស្នងការនគរបាលខេត្ត បានធ្វើការឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: លើនារីរងគ្រោះដែលមានសតិមិនប្រក្រតី តាមបណ្តឹងអាណាព្យាបាលឈ្មោះ សុខ នេន អាយុ៦០ឆ្នាំ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលបានរំលោភលើនារី ដែលមានសតិមិនប្រក្រតី ឈ្មោះ ឃិន សុខ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិជួរក្រូចុំ ឃុំថ្មអណ្ដើក ស្រុកចិត្របុរី ខេត្តក្រចេះ។ ចំណែកនារីរងគ្រោះឈ្មោះ អឿ ទាវ ភេទស្រី អាយុ២១ឆ្នាំជនជាតិខ្មែរ (ក្នុងបន្ទុក) មានសតិមិនប្រក្រតី(សង្ស័យជម្ងឺឆ្កួតជ្រូក)រស់នៅភូមិសេរីភាព ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៧និង០០នាទី ថាខ្លួនពិតជាបានធ្វើសកម្មភាពបំពានផ្លូវភេទទៅលើជនរងគ្រោះពិតប្រាកដមែន នៅចំណុចអូរតាពោន ស្ថិតនៅភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ ជនសង្ស័យបន្តថា ខ្លួនគេបានស្នាក់នៅក្បែរគ្នា ជាមួយគ្រួសារជនរងគ្រោះ ក្នុងរោងមួយ និងប្រកបរបរធ្វើស្រែចំការជាមួយប្រពន្ធរបស់ខ្លួនឈ្មោះ ណាង ថារី នៅទីនោះ។ លុះនៅថ្ងៃកើតហេតុខាងលើ ដោយខ្លួនឃើញជនរងគ្រោះ ដើរមកក្បែរអណ្តូងទឹកក្រោយផ្ទះតែម្នាក់ឯង ឃើញឪកាសល្អ ខ្លួនក៏ធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះបានសម្រេចតែម្តង នឹងបានបន្តរំលោភជាបន្តបន្ទាប់ទៀតនៅកន្លែងផ្សេងៗគ្នា រហូតជនរងគ្រោះឈានដល់មានផ្ទៃពោះ ទើបបែកការដល់អាណាព្យាបាល ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លនតែម្តង។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ឃិន សុខ កំពុងត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការននគរបាលស្រុកចិត្របុរី ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនិងរង់ចាំអនុវត្តតាមនិតិវិធីបន្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា