ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
សណ្ថាគារឥតមានឈ្មោះដែលមានទីតាំងនៅបណ្តោយផ្លូវជាតិលេខ៥សង្ស័យបានជួលបើកល្បែងអនឡាញ ក្រុងប៉ោយប៉ែត អាជ្ញាធរនិងសមត្ថកិច្ចមិនបង្ក្រាបសង្ស័យ ខ្លាចអំណាចមេបនល្បែងអនឡាញ
Fri,17 November 2023 (Time 03:09 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 155នាក់)

#ក្រុងប៉ោយប៉ែត
សង្ស័យជួលសណ្ថាគារលួចបើកល្បែងអនឡាញខុសច្បាប់ដែលអតីតរដ្ឋាភិបាលបានហាមឃាត់ឲ្យបិតជាស្ថាពរ
ចុះផ្សាយ ថ្ងៃទី១៧ វិច្ឆិកា ២០២៣ សារព័ត៌មានទស្សនៈមហាជន
សណ្ថាគារមួយកន្លែងនៅបណ្តោយផ្លូវជាតិលេខ៥ ទល់មុខស្តង់៤២ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ដាក់ការសង្ស័យមានជនបរទេសស្នាក់នៅធ្វើការបុក្គលិកអនឡាញខុសច្បាប់។#សូមបញ្ជាក់ថា ល្បែងសុីសងអនឡាញអ៊ីនធឺណែត ឡេឡិចត្រនិចជាពិសេសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ។ កន្លងទៅអតីតនាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានបញ្ជាមកអភិបាលខេត្តស្រុកក្រុងទូទាំងប្រទេសប៉ូលិសអាវុធហត្ថនិងទាហានឲ្យបិទល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ក្រោយពីសម្តេចអតីតនាយករដ្ឋមន្ត្រីប្រកាសរួចមក លោកអ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ។បានបង្កើតគណកម្មការ បង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងនោះនៅក្រុងប៉ោយប៉ែត មានលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលនៃគណអភិបាលក្រុងប៉ោយប៉ែត ២រូបខាងលើជាប្រធាន ចំណែក លោកឩត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងខេត្តបន្ទាយមានជ័យ ទាហានទំនាក់ទំនងព្រំដែន អធិការនគរបាលក្រុងប៉ោយប៉ែត មេបញ្ជាការមូលដ្ឋានក្រុងប៉ោយប៉ែតនិងរដ្ឋបាលក្រុងប៉ោយប៉ែត ជាសមាជិក ក្នុងការបង្ក្រាបល្បែងសុីសងខុសច្បាប់។ខណៈពេលនោះគេបានសង្កេតឃើញថា គណៈកម្មាការចំរុះបានចុះបិទល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទសូម្បីអ្នកលេងបុកប៊ីយែ ក៍ឲ្យបិទដែរ។ក្រោយពីការចុះបិទ ក៍ឃើញថាមានការស្ងាត់ស្ងៀមមួយរយៈប៉ុន្តែមួយរយៈនេះគេសង្កេតឃើញថាល្បែងអនឡាញ ដុះរីកដុះដាលដូចផ្សិតចំបើង ជាពិសេសថៅកែអនឡាញមួយចំនួនជាជនបរទេស ជនជាតិចិននិងឥណ្ឌូនេសុី ហើយបុក្គលិកមានថៃនិងឥណ្ឌូនេសុី មិនដឹងថាពួកគាត់ចូលមកក្នុងទឹកដីក្រុងប៉ោយប៉ែត ធ្វើបុក្គលិកអនឡាញនោះនោះ មានបាស័្ពរវីហ្សានិងសៀវភៅការងារស្នាក់នៅដែរឬយ៉ាងណា ដូច្នេះសូមគណកម្មការចំរុះជួយពិនិត្យករណីខាងលើនោះផង ពីព្រោះរាជរដ្ឋាភិបាលឈាមថ្មី ជាពិសេសសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត ជួយមើលមន្ត្រីនិងសមត្ថកិច្ចនៅមូលដ្ឋានផង សម្តេច៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
183 នាក់
ម្សិលមិញ :
80 នាក់
សប្តាហ៍នេះ :
920 នាក់
ខែនេះ :
4153 នាក់
3 ខែនេះ :
11529 នាក់
សរុប :
351798 នាក់