កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្រ្កាបគ្រឿងញៀន ៣គោលដៅផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ៥នាក់ និងគ្រឿងញៀនជិត ២០គីឡូក្រាមរាជធានីភំ្នពេញ ៖ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅ៣គោលដៅផ្សេងៗគ្នា កាលពីថ្ងៃទី០៨-០៩ ខែមករា ឆ្នាំ២០២៣ និងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងរឹបអូសគ្រឿងញៀន ១៩១៥០ក្រាម។តាមរបាយការណ៍បានឲ្យដឹងថា ៖ គោលើដៅទី១ ៖ តាមបណ្តោយផ្លូវជាតិលេខ៤១ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គោលដៅទី២ ៖ ក្នុងបរិវេណ ភោជនីយដ្ឋាន មិត្តភាព ភូមិស្តង់តាងួន សង្កាត់ប៉ាលីឡៃ២ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។គោលដៅទី៣ ៖ ក្បាលស្ពាន១ សង្កាត់ប៉ាលីឡៃ១ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ជនសង្ស័យទាំង០៥នាក់រួមមាន ៖ ១.ឈ្មោះ ស្រី គឹមសួរ ភេទប្រុស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ២.ឈ្មោះ ខឹម សុភ័ក្ត្រ ភេទប្រុស ជនជាតិខ្មែរ អាយុ៣៤ឆ្នាំ ៣.ឈ្មោះ ផាន់ កំសត់ ភេទប្រុស ជនជាតិខ្មែរ អាយុ៣៩ឆ្នាំ ៤.ឈ្មោះ បន ប៊ាង ភេទប្រុស ជនជាតិខ្មែរ អាយុ៣៦ (មេក្លោង និងជាម្ចាស់គ្រឿងញៀន) ៥.ឈ្មោះ ជា រ៉ុង ភេទប្រុស ជនជាតិខ្មែរ អាយុ៤១ឆ្នាំ។ចាប់យកវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់១៩១៥០ក្រាម។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា