ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
មន្ត្រីបសុព្យាបាលសត្វ ខេត្តបន្ទាយមានជ័យចាប់រថយន្ត១គ្រឿងដឹកសត្វមាន់រស់ដោយគ្មានច្បាប់អនុញាត្តិ ដើម្បីផាកពិន័យទៅតាមផ្លូវច្បាប់
Wed,29 November 2023 (Time 12:21 PM)
ដោយ ៖ កែន ធារៈ (ចំនួនអ្នកអាន: 189នាក់)

#ខេត្តបន្ទាយមានជ័យ
មន្ត្រីពេទ្យសត្វឃាត់រថយន្តនីសាន់១គ្រឿងដឹកមាន់រស់ជាង២រយក្បាលដែលគ្មានច្បាប់អាចវិន័យទឹកប្រាក់ពី១០ទៅ១៥លានរៀលនៅក្នុងក្រុងសេរីសោភ័ណ

បន្ទាយមានជ័យ៖មន្ត្រីពេទ្យសត្វឃាត់រថយន្តនីសាន់១គ្រឿងដឹកមាន់រស់ជាង២រយក្បាលដែលគ្មានច្បាប់លួចនាំចូលពីប្រទេសថៃកាលពីថ្ងៃទី២៧ ខែវិច្ឆិការ ឆ្នាំ២០២៣នៅចំណុចភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្រោយពីមន្ត្រីជំនាញសហការជាមួយមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តនីសាន់ចង្កូតស្តាំពាក់ផ្លាក់លេខបន្ទាយមានជ័យ2A.8809ដែលដឹកមានរស់ចំនួន២១៥ក្បាលដែលជាប្រភេទមាន់ជម្រុះពងរឺមាន់ជជុះដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងខុសច្បាប់ក្នុងភូមិសាស្គ្រស្រុកស្វាយចេកបម្រុងនាំចូលមកក្រុងសិរីសោភ័ណត្រូវបានកម្លាំងចម្រុះឃាត់បញ្ជូនមកការិយាល័យជំនាញ។

លោកបានបញ្ជាក់ថា៖ម្ចាស់ឡានដែលដឹកមាន់ជជុះគ្មានច្បាប់មានឈ្មោះ សោម សូសា ភេទស្រី អាយុ៣៤ឆ្នាំរស់នៅភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ក្រោយឃាត់រថយន្ត១គ្រឿងដឹកមាន់រស់ដែលលួចនាំចូលពីប្រទេសថៃគ្មានច្បាប់ទំលាប់ហើយជាការព្រួយបារម្មឆ្លងជំងឺផ្តាសាយបក្សទើបឃាត់បញ្ជូនមកការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យដើម្បីយកសំណាក់សត្វទៅពិនិត្យនៅនាយកដ្ឋានផលិតកម្មនិងបសុព្យាបាលហើយបើគ្មានរោគសញ្ញាអ្វីទេនិងផាវិន័យជាទឹកប្រាក់ប្រមាណ១០ទៅ១៥លានរៀលតាមច្បាប់កំណត់ហើយប្រគល់ជូនម្ចាស់វិញ។

លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖ចំពោះវត្ថុតាងរថយន្ត១គ្រឿងនិងមាន់រស់ជាង២០០ក្បាលដែលមន្ត្រីចម្រុះឃាត់កំពុងរក្សាទុកនៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត រងចាំលទ្ធផលសំណាក់សត្វបើគ្មានរោគសញ្ញាណាមួយទេនិងផាវិន័យហើយប្រគល់ជូនម្ចាស់ហើយធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពលួចនាំចូលមាន់គ្មានច្បាប់អនុញ្ញាតិដោយខុសច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
174 នាក់
ម្សិលមិញ :
191 នាក់
សប្តាហ៍នេះ :
1153 នាក់
ខែនេះ :
4913 នាក់
3 ខែនេះ :
14572 នាក់
សរុប :
393325 នាក់