ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ខេត្តព្រៃវែង បានរកឃើញមន្រ្តីនគរបាលចំនួន១១រូបពាក់ព័ន្ឋមានសារជាតិគ្រឿងញៀនក្នុងខ្លួនក្នុងនោះមាននគរបាលនារីម្នាក់ដែរ
Sun,05 November 2023 (Time 10:18 AM)
ដោយ ៖ កែន ធារៈ (ចំនួនអ្នកអាន: 90នាក់)

មន្រ្តីនគរបាល ចំនួន ១១ នាក់ នៅខេត្តព្រៃវែង ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀ.ន
ស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង បានប្រកាសថា ចាប់ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ស្នងការដ្ឋាន​នគរបាល ខេត្តព្រៃវែង បានបើកយុទ្ធនាការធ្វើតេស្តស្វែងរក​សារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ បណ្តាអធិការដ្ឋាន​នគរបាលក្រុង-ស្រុក ទាំង ១៣ វរនគរបាលការពារព្រំដែន លេខ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ១១៦ឃុំសង្កាត់ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង​។

សេចក្តីប្រកាស បន្តថា ជាលទ្ធផល គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារ បានស្វែងរកឃើញមន្ត្រីនគរបាល ដែលជាអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន ១១នាក់។

ស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង បានប្រកាសថា ស្នងការដ្ឋាន បានបញ្ជូន​មន្ត្រីនគរបាល ទាំង ១១នាក់នោះ ទៅកាន់មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដោយឡែក ចំពោះរូបភាពអនុវត្តវិន័យ​យ៉ាងណានោះ ស្នងការដ្ឋាននគរបាលខេត្ត នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត តាមគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ នាពេលក្រោយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
138 នាក់
ម្សិលមិញ :
80 នាក់
សប្តាហ៍នេះ :
875 នាក់
ខែនេះ :
4108 នាក់
3 ខែនេះ :
11484 នាក់
សរុប :
351753 នាក់