ល្បីថៅកែហាងផឹកស៊ី ពន្លឺជាប់ចិត្ត វ៉ៃ ច្របា.ច់.ក និងគំ.រា.មបា.ញ់សម្លា.ប់ចោល ទៅលើយុវជនម្នាក់ បង្កការភ្ញាក់ផ្អើល...កណ្តាល ៖ អំពេីព្រៃផ្សៃរបស់ម្ចាស់ហាង ពន្លឺជាប់ចិត្ត កេីត ហេតុនៅវេលាម៉ោង 08:00នាទីយប់ ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៣ នៅភូមិថ្មី2 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ម្ចាស់ហាង ពន្លឺជាប់ចិត្ត ត្រូវបានជនរងគ្រោះអះអាងថា បានប្រេីអំពេីហិង្សាលេីរូបរាងកាយ បង្ករបួសស្នាម ប្រមាថគំរា.មអាយុជីវិតដោយប្រេីប្រាស់អាវុ.ធភ្ជ.ង់ក្បា.លគំរា.មថានឹងបា ញ់ស.ម្លា.ប់ចោល។ យុវជនវ័យ 31ឆ្នាំមួយរូប រស់នៅក្រុងតាខ្មៅ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ពីដំណេីរហេតុដែលឈានដល់ការប្រេីអំពេីហឹង្សា និងប្រមាថអាយុជីវិត យ៉ាងដូច្នេះថា "កេីតឡេីងនៅម៉ោង 8:០០នាទីយប់,ខ្ញុំបាទបានជិះម៉ូតូមកដល់ចំណុចហាង"ពន្លឺជាប់ចិត្ត" ក៏បានប៉ះរថយន្តមួយគ្រឿងនៅមុខហាង"ពន្លឺជាប់ចិត្ត" បណ្ដាលឱ្យមានស្នាមឆ្កូតរថយន្តមួយគ្រឿងដែលគេទុកចតចោលនៅមុខហាង"ពន្លឺជាប់ចិត្ត" ពេលនោះស្រាប់តែមានម្ចាស់ហាង"ពន្លឺជាប់ចិត្ត"គាត់ក៏ចេញមកសំឡុតគំរាមកំហែងខ្ញុំ ដកសោម៉ូតូខ្ញុំ និងមិនឱ្យខ្ញុំទៅណាទេ ពេលនោះខ្ញុំសុំជួបម្ចាស់រថយន្ត ប៉ុន្តែម្ចាស់ហាងមិនឱ្យខ្ញុំជួប ការដោះស្រាយនោះទេ,គឺគាត់ជាអ្នកអះអាងទទួលខុសត្រូវ ពេលនោះដែរខ្ញុំក៏ទាញទូរស័ព្ទថតហាងរបស់គាត់ ហេីយបានខឹងខ្ញុំ ហេីយបានក្រៀក ក ខ្ញុំចូលក្នុងហាងរបស់គាត់ រួចបានយកកាំភ្លេីងខ្លីមកភ្ជង់ក្បាលខ្ញុំ រួចនិយាយថា"បាញ់ហ្អែងចោលឥលូវ,នៅពេលនោះខ្ញុំបានភ័យក៏សំពះសុំអង្វរគាត់លុតជង្គង់ជាមួយគាត់ សុំទទួលខ្លួនខុសដែលជិះម៉ូតូបណ្ដាលឱ្យប៉ះពាល់រថយន្តនោះ,ពេលនោះដែរ ម្ចាស់ហាង ពន្លឺជាប់ចិត្ត នោះ ឱ្យខ្ញុំយកទូរស័ព្ទលុបវីដេអូដែលខ្ញុំបានថត ខ្ញុំក៏យល់ព្រមលុបខ្សែវីដេអូនោះទេីបម្ចាស់ហាងនោះអនុញ្ញាតឱ្យខ្ញុំបាទចាកចេញតែម្ដង។"តាមការបញ្ជាក់ពីប្រភពដ៏គួរឱ្យជឿជាក់បានប្រាប់ថា ថៅកែហាង "ពន្លឺជាប់ចិត្ត"មានឈ្មោះ ឌឿន ចាន់ដារ៉ា មានតួនាទីជាប៉ូលីសស័ក្ដិ4 នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឋានៈនាយផ្នែករដ្ឋបាលសរុបនៃការិយាល័យគ្រប់គ្រងសន្តិសុខឯកជន និងមានលោកវរសេនីយ៍ឯក ស៊ឹម ប៊ុតបណ្ឌិត នាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជន ជាមេកេីយ។ ដោយមានតួនាទីជាប៉ូលីសលោកស័ក្ដិ4,ឌឿន ចាន់ដារ៉ា ប្រេីប្រាស់កាំភ្លេីងភ្ជង់ក្បាលជនស្លូតត្រង់ និងគំរាមបាញ់សម្លាប់មនុស្សចោលដោយគ្មានញញេីត និងប្រេីប្រាស់តួនាទីជាមន្ត្រីរាជការកាងមុខជំនួញបេីកហាងផឹកស៊ី ដែលផ្ទុយនឹងច្បាប់ស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។ មិនមែនជាលេីកទី1នោះទេ ដែលហាង "ពន្លឺជាប់ចិត្ត" មានរឿងអាស្រូវក្នុងប៉ុន្មានឆ្នាំមុននេះ, ផ្ទះសំណាក់ ពន្លឺជាប់ចិត្ត ត្រូវបានសារព័ត៌មានចុះផ្សាយការចុះបង្ក្រាបករណីជួញដូរផ្លូវភេទ និងបានឃាត់ខ្លួនម៉ែយ៉ែម និងរំដោះនារីរងគ្រោះបានជាច្រេីននាក់ក្រោមការដឹកនាំដោយតំណាងអយ្យការ និងមន្ត្រីនគរបាលផងដែរ។ មហាជនរង់ចំាមើលថា ក្នុងករណីដែលលោកប៉ូលីសស័ក្ដិ4,ឌឿន ចាន់ដារ៉ា ដែលបានបង្កអំពេីហិង្សា,គំរាមកំហែង ,ភ្ជង់កាំភ្លេីងដាក់ក្បាលថានឹងបាញ់សម្លាប់ចោល តេីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ចាត់ការរបៀបណាចំពោះមន្ត្រីក្រោមឱវាទរូបនេះ? ៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា