ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
នាក់រងរបួសចូលពេទ្យ នាក់កាប់ប្រហារគេជាប់គុកសុីបាយស្រាប់អត់បានចូលសិក្សា
Fri,20 January 2023 (Time 03:42 PM)
ដោយ ៖ សំណាង (ចំនួនអ្នកអាន: 234នាក់)

អ្នកចាញ់ចូលពេទ្យដេកផ្ទះ. អ្នកឈ្នះវាស់កម្ពស់ដេកគុក. ក្រុមអ្នកលេង ដាវ.កាំបិត ចំនួន៣ នាក់ ក្រោយដេញកាប់ភាគី ទំនាស់ឱ្យរបួសធ្ងន់។

(កណ្តាល)
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃ ទី ១៩ ខែមករា ឆ្នាំ២០២៣នេះ

លោក អាត ចន្ទ័ដារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកា ឃុំខ្លួន ក្រុមជនសង្ស័យ
ដែលយកកាំប៉ិត និងដាវដេញកាប់ក្រុមជនរងគ្រោះ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទៅវិញទៅមក)” និងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស” តាមមាត្រា២១៨ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ ។
ដែលប្រព្រឹត្តនៅថ្ងៃទី១៦ ខែមករាឆ្នាំ ២០២៣ វេលាម៉ោង២៣ និង៣០នាទី​ នៅចំណុចភូមិតានូ ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្តាល។

ជនត្រូវចោទទាំង០៣នាក់ មានឈ្មោះ
១ /ឈ្មោះ ថា ផានិន ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រែកខ្មែរ ឃុំសា្អងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
២ /ឈ្មោះ ចំរេីន ដេវីត អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។
៣ /ឈ្មោះ លន ខេមរ៉ា ហៅង៉ាន់ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លេីង អ្នកទាំងពីរមានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្ដាល។

រីឯជនរងគ្រោះ០៣នាក់
១ /ឈ្មោះ ខុម សុខមី ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី(របួសស្មាខាងឆ្វេង)។
២ /ឈ្មោះខុម សុខមុី ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរនេសាទត្រី(របួសម្រាមដៃ) ។
៣ /ឈ្មោះ ពៅ សុខឡាយ ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរនេសាទត្រី អ្នកទាំងបីមានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

លោកវរសេនីយ៍ លន ចន្ថារ អធិការរងទទួលផែនព្រហ្មទណ្ឌស្រុកស្អាងបានអោយដឹងថាៈ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងវេលាម៉ោង២៣និង៣០នាទី។
ឈ្មោះខុម សុខមុី ឈ្មោះពៅសុខឡាយ ឈ្មោះខុម សុខមី បានជិៈម៉ូតូចេញពីមង្គលការបងប្អូននៅភូមិព្រែកខ្មែរឃុំស្អាងភ្នំ មកដល់ចំណុចភូមិតានូ ឃុំស្អាងភ្នំ ។

ស្រាប់តែឈ្មោះ ថា ផានិត ឈ្មោះ ចំរេីន ដេវីត និងឈ្មោះ លន ខេមរ៉ា
ជិៈម៉ូតូតាមពីក្រោយ បានធ្វើសកម្មភាពកាប់ទៅលើឈ្មោះ ខុម សុខមី បណ្ដាលឲ្យរបួសស្មាខាងឆ្វេង និងរបួសម្រាមដៃខាងឆ្វេង ថែមទាំងកាប់ម៉ូតូរបស់ឈ្មោះ ពៅសុខឡាយ បែកចង្កៀងខាងមុខនិងដាច់កន្ទុយម៉ូតូខាងក្រោយ។

ក្រោយទទួលបានព័ត៌មានខាងលើនេះ ភ្លាមកម្លាំងសមត្ថកិច្ច នគរបាលប៉ុស្តិស្អាងភ្នំ សហការជាមួយប្រជាការពារឃុំ បានចុះទៅដល់កន្លែងកើតហេតុ។

ដោយធ្វើការឃាត់ខ្លួនឈ្មោះ ថា ផានិន ឈ្មោះ លន ខេមរ៉ា និងឈ្មោះ ចំរេីន ដេវីត រួមទាំងវត្ថុតាង មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរតែម្ដងទៅ។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
249 នាក់
ម្សិលមិញ :
80 នាក់
សប្តាហ៍នេះ :
986 នាក់
ខែនេះ :
4219 នាក់
3 ខែនេះ :
11595 នាក់
សរុប :
351864 នាក់