ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
មន្ត្រីនគរបាលម្នាក់បានជិះរថយន្ត ឡង់គ្រិសស័្ឋរបើកបរដោយគ្មានការប្រុងប្រយ័ត្នជ្រុលទៅបុកមន្ត្រីយោធាម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ហើយបន្តបើករត់គេចក្នុងនោះប្រជាពលរដ្ឋដេញពីក្រោយហើយតោងលើរថយន្តរាប់រយម៉ែត្រទើបបានឈប់
Sun,22 January 2023 (Time 08:00 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 99នាក់)

បុរសម្នាក់សង្ស័យជាមន្រ្តីនគរបាលពាក់ផ្កាយបី បើករថយន្តស៊េរីទំនើបឡង់គីស័រ ឆ្លងផ្លូវបុកម៉ូតូមន្ត្រីយោធា ម្នាក់ រួចព្យាយាមបើករត់ ត្រូវបានជនរងគ្រោះ លោតហក់តោងតាមរថយន្តរាប់រយម៉ែត្រ
ភ្នំពេញ៖នៅវេលាម៉ោង១ និង ២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ នៅត្រង់ចំណុចឃ្លាំងលក់រថយន្តមួយកន្លែង យីហោ អេស ខេ ៩៩ តាមបណ្ដោយផ្លូវឧកញ៉ាមុងរិទ្ធីស្ថិតក្នុងសង្កាត់តួសង្កែទី២ ខណ្ឌឫស្សិកែវ រាជធានីភ្នំពេញ។

តាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់ជិះម៉ូតូធំមួយគ្រឿងម៉ាកBAJA ពណ៌សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1AV-2670ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាមុងរិទ្ធីទើសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តស៊េរីទំនើបម៉ាក់ឡង់គ្រីស័រ មួយគ្រឿងស៊េរីឆ្នាំ 2022 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BS-3893 បើកបរដោយបុរសម្នាក់សង្ស័យជាមន្រ្តីនគរបាល ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើង ឆ្លងផ្លូវជ្រុលទៅបុកម៉ូតូរបស់គាត់ពីចំហៀងបណ្ដាលឲ្យដួលខ្ទាតទៅនិងចិញ្ចើមបណ្តាលឲ្យរូបគាត់រងរបួសយ៉ាងដំណំ ភ្លាមនោះរថយន្តបង្ករមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បានព្យាយាមបើករត់ តែត្រូវបានរូបគាត់លោតហក់តោងកញ្ចក់រថយន្តខាងមុខខាងឆ្វេងផ្នែកខាងតៃកុង រហូតមកដល់ចំណុចស្ពានឧកញ៉ាមុងរិទ្ធីរាប់រយម៉ែត្រទើបរូបគាត់លូកដៃទាញចង្កូតរថយន្ត ទើបអ្នកបើកបររថយន្តបង្កខ្លាចជ្រុលបុកបង្កាន់ដៃស្ពាន ទើបថយន្តបានឈប់។រួចបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាយកម៉ូតូទៅបាំងនៅមុខរថយន្ត។ភ្លាមនោះអ្នកបើកបរថយន្តបើកទ្វារចុះពីលើរថយន្ត រួចក៏បានឡើងលើរថយន្តផ្សេងទៀតជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុកកាតសម្គាល់ខ្លួនជាមន្ត្រីនគរបាលមួយសន្លឹក នៅក្នុងរថយន្ត។ ជនរងគ្រោះបានបន្តទៀតថាអ្វីដែលហួសចិត្តនោះគឺមានជនឆ្លៀតឱកាសបានលួចយកលុយកាក់របស់គាត់ចំនួននឹងឯកសារដែលនៅក្នុងកាបូបជ្រុះក្បែរម៉ូតូបន្ថែមទៀត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទម្លាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមុខធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
185 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
1252 នាក់
ខែនេះ :
3766 នាក់
3 ខែនេះ :
11254 នាក់
សរុប :
339267 នាក់