ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
សម្តេចជោសែននាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាប្រកាសពីគំរោងជួយបណ្តុះបណ្តាលដល់យុវជនក្រីក្ររចំនួនជាង១លាននាក់
Mon,23 January 2023 (Time 11:46 AM)
ដោយ ៖ ធីម ថា (ចំនួនអ្នកអាន: 95នាក់)

សម្ដេច​តេ​ជោ​សែន​ នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាស​ពី​គម្រោង​ជួយ​បណ្ដុះបណ្ដាល​ដល់​យុវជន​ក្រីក្រ​ចំនួនមួយលានប្រាំសែន​នាក់​ដោយ​ឥតគិតថ្លៃ​

ថ្ងៃច័ន្ទ ២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក
ពុទ្ធសករាជ ២៥៦៦ , ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣

(​ភ្នំពេញ)៖ សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃទី ២៣ ខែមករា ឆ្នាំ​២០២៣​នេះ បានប្រកាស​ពី​គម្រោង​ផ្ដល់​ការបណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំងប្រទេស​ប្រមាណ​ មួយ​លាន​ប្រាំ​សែន​នាក់ ក្នុង​មួយឆ្នាំ​នៅតាម​គ្រឹះស្ថាន​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​របស់​រដ្ឋ​ ក្នុង​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​១ ដោយ​មិន​បង់ថ្លៃ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំឆ្នាំ ។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​បែបនេះ​ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) ជិត​៧​ពាន់​នាក់ ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​៖ យើង​នឹងធ្វើ​នៅ​ចុង​ឆ្នាំនេះ ឬ​ដើម ឆ្នាំក្រោយ បានសេចក្ដីថា​យើង​នឹង​រ៉ាប់រង​សម្រាប់​សិស្ស​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដែល​ចេញពី​គ្រួសារ​ក្រីក្រ​គ្មាន​លទ្ធភាព​រៀន​នៅ​មហាវិទ្យាល័យ ។ យើង​យក​ពួកគាត់​ទៅ​បណ្ដុះបណ្ដាល​មិន​ត្រឹមតែ​មិន​បង់ថ្លៃ​ទេ ក៏ប៉ុន្តែ​យើង​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ឱ្យ​ពួកគាត់​ថែមទៀត គឺ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បន្តថា “​បើ​យើង​ដោះស្រាយ​ក្នុង​រង្វង់​មួយ​លាន​ប្រាំ​សែន​នាក់​នេះ ខ្ញុំ​គិតថា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ត្រូវធ្វើ​សមាហរណកម្ម​ជាមួយនឹង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​”​។ សម្ដេច​មានប្រសាសន៍ថា សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ច្រើន​ ដែលចាំបាច់​ត្រូវតែ​យកចិត្តទុកដាក់​ ធនធានមនុស្ស​ដែល​បម្រើការ​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក៏មាន​ច្រើន ដូច្នេះ​មួយ​លានប្រាំ​សែន​នាក់​ដែល​ត្រូវ​បណ្ដុះបណ្ដាល​ក្នុង​មួយឆ្នាំ​នៅពេល​ខាងមុខ​ផ្ដល់ឱ្យ​ពួកគេ​ នូវ​ជំនាញ​ដែល​ទទួលបាន​នូវ​ការវិនិយោគ​ពី​ខាងក្រៅ​កាន់តែច្រើន​ ខណៈ​តម្រូវកា​រ​មិនមែន​ត្រឹមតែ​កម្លាំង​ទេ​ គឺ​ទាមទារ​បច្ចេកទេស​ផងដែរ​។​

​សម្តេច​តេ​ជោ​បន្តថា​: កម្ពុ​ជាមាន​សក្ដានុពល​ដោយមាន​មនុស្ស​វ័យក្មេង​ច្រើន ខណៈ​សមត្ថភាព​នៅមាន​កម្រិត​ដូច្នេះ ហើយ​បានជា​សម្តេច​ដាក់ឱ្យ​គណៈ​ក​មា្ម​ធិ​ការ​គោលនយោបាយ​សេដ្ឋកិច្ច​សិក្សា​អំពី​បញ្ហា​នេះ​ លទ្ធភាព​នៃ​ការដែល​យើង​ជំរុញ​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឱ្យ​យុវជន​ក្រីក្រ​ទទួលបាន​ការបណ្ដុះបណ្ដាល មិន​ត្រឹមតែ​មិន​បង់ថ្លៃ​ទេ​ក៏ប៉ុន្តែ​យើង​ត្រូវ​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ឱ្យ​ពួកគាត់​បន្ថែមទៀត​។ យើង​ត្រូវ​ប្រមើលមើល​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​ ដំណាក់កាល​នៃ​ឧស្សាហកម្ម ៤.០ ឬ​សេដ្ឋកិច្ច​ឌីជីថល​ទាមទារ​ឱ្យមាន​ការខិតខំ​ទាំងអស់គ្នា​៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
72 នាក់
ម្សិលមិញ :
171 នាក់
សប្តាហ៍នេះ :
895 នាក់
ខែនេះ :
3833 នាក់
3 ខែនេះ :
11505 នាក់
សរុប :
340222 នាក់