ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
នាក់ភូមិបង្កោងរក្សារភាពប្រពៃណី ចាប់ត្រីជាលក្ខណរួមគ្នាជារៀងរាល់មួយឆ្នាំម្តង
Thu,02 February 2023 (Time 09:55 AM)
ដោយ ៖ ប្រាក់វឿន (ចំនួនអ្នកអាន: 107នាក់)

អ្នកភូមិ​បង្កោង បន្ត​រក្សា​ប្រពៃណីចាប់​ត្រី​រួមគ្នា ​សម្រាប់ធ្វើ​ម្ហូប​បុណ្យ​ភូមិ បុណ្យ​ឡើង​មាឃ ឬឡើងអ្នកតា នៅក្នុងភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង​!!!

ខេត្តសៀមរាប៖នៅថ្ងៃពុធទី ០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះមានពិធី​ចាប់​ត្រី​នេះ ត្រូវបានធ្វើឡើង​រាល់​ឆ្នាំ ទៅតាម​ទម្លាប់​ ក្នុងបឹង​បុរាណមួយ ស្ថិតក្នុងភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប ដែលអ្នកភូមិ​អភិរក្ស​ត្រី​រួមគ្នាទុក មិនឱ្យ​មានការ​នេសាទ​ផ្តេសផ្តាស​នោះឡើយ​ គឺ​សម្រាប់តែ​រកត្រី​រួមគ្នា ​ក្នុងឱកាសធ្វើ​ពិធី​បុណ្យឡើង​មាឃ ឬ​ឡើងអ្នកតា ។

ឆ្នាំនេះត្រី​ក្នុង​បឹង​សម្បូរ​ជាង​ឆ្នាំមុន២ ប៉ុន្ដែ​អ្នកភូមិ​ពិបាក​ចាប់បន្តិច ​ដោយសារ ទឹក​បឹង​នៅជ្រៅ។ ត្រី​នៅក្នុង​បឹង​នេះ ត្រូវបានអនុញ្ញាតឱ្យចាប់តែអ្នកភូមិ​បង្កោង​តែប៉ុណ្ណោះ ប៉ុន្ដែក្រោយពី​អ្នកភូមិ​នេះ​ បានធ្វើ​ពិធី​ចាប់​ត្រី​រួមគ្នា​រួចហើយ ទើប​អ្នកភូមិ​ផ្សេង មាន​សិទ្ធិ​មករកត្រី​នៅ​បឹងនេះ នៅថ្ងៃ​បន្ទាប់​ទៀតបាន​។

ការចាប់​ត្រី​នេះ ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ បន្ទាប់ពី​បញ្ចប់​ការងារ​ច្រូតកាត់ និង​ដាក់​ស្រូវ​ក្នុង​ជង្រុក​រួចរាល់​។ ការ​ចាប់​ត្រី​នេះ គណៈកម្មការ ​បានកំណត់​ជា​ពីរ​ផ្នែក មួយផ្នែក ​ប្រជាពលរដ្ឋ​ទាំងអស់ អាច​រកត្រី​ទុក​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​មួយផ្នែក ​ទៀត​នៃ​បឹង ដែល​ដាក់​សម្រាស់​ការពារ​មិន​ឱ្យ​ចាប់ពី​ដំបូង​នោះ​ ត្រូវ​ចាប់​ទុក​រួម សម្រាប់​ធ្វើជា​ម្ហូប​ក្នុង​ពិធី បុណ្យ​។

ប្រពៃណី​ចាប់​ត្រី​រួមគ្នា​នេះ ​នឹងត្រូវ​រក្សា​ឱ្យបាន​គង់វង្ស ​ដើម្បីឱ្យ មនុស្ស​ជំនាន់​ក្រោយ បាន​ស្គាល់​ និង​បាន​ដឹង​ពី​ប្រពៃណី​របស់អ្នកភូមិ​យើង​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15 នាក់
ម្សិលមិញ :
171 នាក់
សប្តាហ៍នេះ :
838 នាក់
ខែនេះ :
3776 នាក់
3 ខែនេះ :
11448 នាក់
សរុប :
340165 នាក់