ខេត្ចាតបាត់ដំបងចាប់បានមាន់ជល់១ក្បាលម៉ូតូចំនួន១៤គ្រឿងមនុស្សរត់ឡើងភ្នំអស់រលីង ល្បែង ជល់មាន់មួយកន្លែង ខណៈដែលកំពុងស្រែកហ៊ោយ៉ាងសប្បាយ ចាប់បាន ទីតាំង និង វត្ថុតាង រីឯអ្នកលេងជាច្រើន បានរត់ឡើងលើភ្នំបាត់ស្ងាត់ជ្រាប។ខេត្តបាត់ដំបង / កាលពី ថ្ងៃទី១២ មីនា ឆ្នំា២០២៣នេះ នៅក្បែរជើងភ្នំមួយកន្លែង ស្ថិតក្នុងភូមិជំនាប់ស្បូវភ្លាំង ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី។ កម្លាំងជំនាញនៃអធិការស្រុករុក្ខគិរីបានចុះបង្ក្រាបសង្វៀនមាន់ តែចាប់បានតែវត្ថុតាង រីឯអ្នកលេងរាប់សិបនាក់បានរត់ឡើងលើភ្នំបាត់ស្ងាត់ជ្រាប ។ លោក អ៊ុក សម្ផស្ស នាយប៉ុស្ដិ៍នគរបាល ឃុំស្ដុកប្រវឹកបានប្រាប់ថា លោកមិនបានដឹងរឿងនេះទេ ព្រោះខាងកម្លាំងជំនាញអធិការស្រុកចុះបង្ក្រាប អ្នកបើកសង្វៀនជល់មាន់នៅចំណុចនេះដែរ ព្រោះទីនោះជាតំបន់ឆ្ងាយដាច់ស្រយ៉ាលក្នុងព្រៃក្បែរជើងភ្នំ ដូច្នេះហើយ ទើបសមត្ថកិច្ចជួបការលំបាកក្នុងការចុះបង្ក្រាប ចាប់អ្នកលេងមិនបាន ចាប់បានតែវត្ថុតាង ។ សង្វៀនជល់មាន់នេះ បានបើកដំណើរការយូរហើយ ក្រុមអ្នកជល់មាន់បានណាត់គ្នាជល់យ៉ាងទូលំទូលាយ ព្រោះនៅទីនោះមានសុវត្ថិភាពល្អ។ ប្រភពដដែលបានបញ្ជាក់ថា ពេលដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាប មានអ្នកលេងគគ្រឹកគគ្រេងគួរសមដែរ តែដោយសារភូមិសាស្ត្រមិនអំណោយផល ទើបចាប់បានតែវត្ថុតាង រីឯអ្នកលេងរត់ប្រសាចឡើងលើភ្នំ ។ នៅក្នុងរបាយការណ៍ វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាន មានម៉ូតូចំនួន១៤គ្រឿង មានជល់០១ក្បាល និងសម្ភារសង្វៀនមាន់មួយចំនួនទៀត ។ វត្ថុតាងទាំងនោះត្រូវបានកម្លាំងជំនាញដឹកយកទៅរក្សាទុកនៅអធិការស្រុក ដើម្បីចាត់ការតាមនីតិវិធី ។
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា