ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ក្មេងទំនើង១ក្រុមចាប់ខ្លួនបាន២នាក់ក្នុងចំណោម៦នាក់ ដែលដេញវាយកាប់ចាក់ទៅលើយុជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់នៅក្រុងសិរីសោភ័ណ្ឌ
Thu,16 March 2023 (Time 11:43 AM)
ដោយ ៖ អ្នកស្រីកែនធារៈ (ចំនួនអ្នកអាន: 93នាក់)

ជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ដែលដេញកាប់ជនរងគ្រោះនៅក្រុងសិរីសោភ័ណត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

បន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់លោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី នូ ជីវន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ដឹកនាំកម្លាំងដោយ៖លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវដើម្បីរកមុខសញ្ញាធ្វើសកម្មភាពដេញកាប់គ្នានៅក្នុងភូមិសាស្ត្រក្នុងសេរីសុភ័ណ្ឌ។

សូមបញ្ជាក់៖ជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ដែលដេញកាប់ជនរងគ្រោះនៅក្រុងសិរីសោភ័ណត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ដែលឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ។

សមត្ថកិច្ចបានប្រាប់ថា៖ ជនសង្ស័យដែលឃាត់ខ្លួន១.ឈ្មោះ លី ដូច អាយុ១៩ឆ្នាំ មុខរបរកម្មករ ជាអ្នកកាប់ ជនសង្ស័យទី២.ឈ្មោះ រី សាវ៉ាត់ អាយុ១៨ឆ្នាំ ជាអ្នកកាប់ ជនសង្ស័យទាំងពីរនាក់ រស់នៅភូមិពង្រ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ នៅយប់កើតហេតុ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៣.០០នាទី ជនសង្ស័យទាំងពីរខាងលើ និងបក្ខពួក៤នាក់ទៀតដែលកំពុងគេចខ្លួនបានជិះម៉ូតូ៣គ្រឿង កាន់កាំបិទកែច្នៃ និងប៉ាំងតោ ដល់ចំណុចក្លីនិចបាន សុខ នៅផ្លូវលេខ១ សង្កាត់កំពុង ក្រុងសិរីសោភ័ណ បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះចំនួន២នាក់ ១.ឈ្មោះនី វណ្ណថៃ អ្នកបើកបរម៉ូតូ និង២ឈ្មោះ អុន ម៉ានីអ្នករួមដំណើរ ដែលកំពុងបើកបរទៅទិញបាយហូបនៅវេទិការសួនមានជ័យ បណ្តាលឲ្យឈ្មោះ អុន ម៉ានីត លោតចុះពីលើម៉ូតូរត់តែត្រូវបានជនសង្ស័យទាំង០៦នាក់ដេញកាប់ត្រូវជាច្រើនកាំរងរបួស ចំនែកឈ្មោះ នី វណ្ណថៃ ជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពីជនរងគ្រោះដាក់ពាក្យបណ្តឹង លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យដែលជាជនដៃដល់កាប់លើជនរងគ្រោះ ចំនួន២នាក់ ម្នាក់កាន់ប៉ាំងតោ និងម្នាក់ទៀតកាន់កាំបិទកែច្នៃ ចំណែកបក្ខពួកចំនួន៤នាក់ទៀតកំពុងតែគេចខ្លួន។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើនេះ ត្រូវបានកម្លាំងជំនាញយកទៅសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំបន្តនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32 នាក់
ម្សិលមិញ :
171 នាក់
សប្តាហ៍នេះ :
855 នាក់
ខែនេះ :
3793 នាក់
3 ខែនេះ :
11465 នាក់
សរុប :
340182 នាក់