ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ព័ត៌មានថ្មីបំផុត
Tue,21 March 2023 (Time 06:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 106នាក់)

ហេតុអ្វីក៏មកជួបរឿងបែបនេះ.បុរសម្នាក់ជិះម៉ូតូទៅ ខេត្ត ដើម្បីមើល ប្រពន្ធ ឆ្លងទន្លេ (សម្រាលកូន) ជាអកុសល ត្រូវ រថយន្តស៊េរីទំនើប ម៉ាក់Alphard បើកបរដោយ បុរសជនជាតិចិនបុ.ក បណ្ដាលឲ្យស្លា..ប់ភ្លាមៗ នៅកន្លែងកើតហេតុ😭នៅស្រុកបរិបូរណ៍!!!

ខេត្តកំពង់ឆ្នាំង៖ករណីចរាចរណ៍មួយដល់រន្ធត់មួយរវាងរថយន្តនឹងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងការពីវេលាម៉ោង ០៥នឹង២៨នាទីព្រឹកនៅថ្ងៃអង្គារ ទី ២១ ខែមីនា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងភូមិតាប៉ាង ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

យោងតាមប្រភពពីរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកHonda dream ពាក់ផ្លាកលេខ តាកែវ 1V-3311 ធ្វើដំណើរពីភ្នំពេញឆ្ពោះទៅ ភ្នំក្រវាញ បើកបរពីកើតទៅលិច មកដល់ត្រង់ចំណុចកើតហេតុភូមិឃុំខាងលើ ក៏បានបុកគ្នាជាមួយនឹងរថយន្តមួយគ្រឿងម៉ាក់Alphard ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 2BT-9188 បើកបរដោយបុរសជាជនជាតិចិន គោលដៅពីរខេត្តឆ្ពោះទៅ ក្រុងភ្នំពេញ ពីរលិចទៅកើត ប្រច្រាសទិសគ្នា បណ្ដាលឱ្យ បុរសជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

សពជនរងគ្រោះមានឈ្មោះ នម វ៉ាន់ស៊ីន ភេទប្រុស អាយុប្រហែល ២៨ ឆ្នាំ មានស្រុកកំណើត ឃុំព្រែកស្លឹក ស្រុកទ្រាំង ខេត្តតាកែវ នឹងមានប្រពន្ធជានាក់រស់នៅ ភ្នំក្រវាញខេត្តពោធិ៍សាត់។

រីឯម្ចាស់រថយន្តជាជនជាតិចិន ត្រូវបាន សមត្ថកិច្ចចាប់បានភ្លាមៗ រួចក៏បញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលចរាចរណ៍ ខេត្តកំពង់ឆ្នាំង ។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ជំនាញចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការវែងនិងយកឯរថយន្ត និងម៉ូតូទៅរក្សាទុក នៅសាលាស្រុក បរិបូរណ៍ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។

ចំណែកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចមន្ត្រីជំនាញធ្វើកំណត់ហេតុចប់សព្វគ្រប់ក៏ប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9 នាក់
ម្សិលមិញ :
122 នាក់
សប្តាហ៍នេះ :
1055 នាក់
ខែនេះ :
3744 នាក់
3 ខែនេះ :
11412 នាក់
សរុប :
339894 នាក់