ថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ក្រុមជើងខ្លាំមានគ្នីគ្នា៥នាក់បានធ្វើសកម្មភាព កាប់ទៅលើយកជននៅកន្លែងឃ្វៀលទាបណ្តាលឲ្យរងរបួសធ្ងន់និងស្រាល គ្រានេះជនដៃដល់ទាំង៥នាក់ត្រូវបាននគរបាលធ្វើការឃាត់ខ្លួនបានហើយ
Wed,19 April 2023 (Time 11:45 AM)
ដោយ ៖ អ្នកស្រី កែនធារៈ (ចំនួនអ្នកអាន: 147នាក់)

#ខេត្តបាត់ដំបង ក្រុមជើងខ្លាំងមានគ្នីគ្នាចំនួន ០៥ នាក់បានធ្វើសកម្មភាពកាចសាហាវ កាប់ទៅលើយុវជនពីរនាក់នៅកន្លែងឃ្វាលទារបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ត្រូវបានកម្លាំងនគរបាលយុត្តិធម៌នៃស្រុកថ្មគោលបានចាប់ឃាត់ខ្លួនបានហើយ

ខេត្តបាត់ដំបង
កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នេះនៅ វេលាម៉ោងប្រមាណជា ២៣នឹងនាទី នៅចំណុចវាលស្រែបឹងយាយទូច ស្ថិតក្នុងក្រុមទី០៨ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើប្រាស់កាំបិតកាប់)មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន ០៥នាក់ បានធ្វើសកម្មភាពប្រើប្រាស់កាំបិតដេញកាប់ទៅលើជនរងគ្រោះបណ្តាលអោយរងរបួសចំនួន០២នាក់ៈ
១.ឈ្មោះ ឆៃ កក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល រងរបួសម្រាមដៃខាងឆ្វេង និងដើមកំភួនជើងក្រោមក្បាលជង្គង់ខាងស្តាំ(រងរបួសធ្ងន់)
២.ឈ្មោះ ឈៀង វាសនា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល រងរបួសត្រង់កែងដៃខាងឆ្វេង(របួសស្រាល)
ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។

មូលហេតុជនបង្កមកឆក់ត្រីក្បែរកន្លែង ជនរងគ្រោះឃ្វាលទា ធ្វើឲ្យទាផ្អើលរត់ ចេញក្រៅ ខាងជនរងគ្រោះក៏បានស្រែក ទៅអ្នកឆក់ត្រីកាក់ៗចាប់ៗ ជនបង្ក ហើយជនបង្កក៏បានផ្អើលរត់គេខ្លួនបាត់ពីកន្លែងហ្នឹង បានជ្រុះកាបូបលុយនៅទីនោះត្រូវបានជនរងគ្រោះរើសបាន ជនបង្កមកសុំវិញ រួចក៏ត្រឡប់ចេញទៅវិញបាត់ទៅ បានប្រហែល១ម៉ោងជនបង្កក៏បាននាំបក្ខពួកមកកាប់លើជនរងគ្រោះតែម្តង។

ក្រោយពីប្រព្រឹត្តិរួចជនបង្កនិងបក្ខពួកបានរត់គេចខ្លួនបាត់។
ក្រោយពីកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៨ មេសា.២០២៣ ជំនាញបានស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់
០១.ឈ្មោះ សាន់ វណ្ណៈ ភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិអូរតាគី ឃុំអូតាគី ស្រុកថ្មគោល (ជនដៃដល់)
០២.ឈ្មោះ អំ ភារ័ត្ន ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល
០៣.ឈ្មោះ សូត្រ សារឿប ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល
០៤.ឈ្មោះ ផៃ សុផាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល និងដកហូតបានសម្ភារៈតាងកាំបិតចំនួន០១ដើម _អាំងវ៉ិចទ័រឆក់ត្រីចំនួន០១ អាគុយ៤០អំពែរចំនួន០១ ដងឈើសំរាប់ត្រីចំនួន០១គូរ

បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរ រហូតដល់វេលាម៉ោង១៦.០០នាទី ថ្ងៃខែឆ្នាំដែល ជំនាញបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ ផៃ សុផាន់ណៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល និងដកហូតបានសម្ភារៈតាង កាំបិតផ្គាក់ចំនួយ០១ដើម។
ក្រោយពីធ្វើការសាកជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានបបួលគ្នាទៅធ្វើសកម្មភាពបង្កហិង្សាលើជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យជំនាញឃាត់ខ្លួនបណ្ដោះអាសន្ននៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីនៃច្បាប់។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
45 នាក់
ម្សិលមិញ :
114 នាក់
សប្តាហ៍នេះ :
923 នាក់
ខែនេះ :
3999 នាក់
3 ខែនេះ :
11275 នាក់
សរុប :
347074 នាក់