ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
លួចរថយន្តពីភ្នំពេញមកដល់បន្ទាយមានជ័យវ៉ាក់អឺជាមួយនគរបាលខេត្តបន្ទាយមានជ័យ
Sat,22 April 2023 (Time 02:10 PM)
ដោយ ៖ ធីម ថា (ចំនួនអ្នកអាន: 142នាក់)

ជនសង្ស័យម្នាក់លួចរថយន្តគេពីរាជធានីភ្នំពេញ មកជាប់អន្ទាក់នគរបាលនៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលចរាចរណ៍ និង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការគ្នាស្ទាក់ឃាត់ខ្លួនយកមកសួនាំ ក្រោយធ្វើសកម្មភាពលួចរថយន្ត របស់គេចេញពីការ៉ាស់ជួសជុលមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

អនុវត្តន៍តាមការណែនាំ និង បទបញ្ចារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោគ និង កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចេញប្រតិបត្តិស្រាវជ្រាវ និងស្ទាក់ឃាត់បានជនសង្ស័យ១នាក់ ឈ្មោះ ផល រីរុំ ភេទប្រុស អាយុ២៤ឆ្នាំ និង ដកហូតបានរថយន្ត១គ្រឿង ម៉ាកឡង់រ៉ូវើ ពាក់ស្លាកលេខភ្នំពេញ 2BT-5818។

លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យឈ្មោះ ផល រីរុំ គឺជាជាងជួសជុលរថយន្ត បានលួចរថយន្តឡង់រ៉ូវែលខាងលើ ពីការ៉ាស់រថយន្តរបស់ឈ្មោះ ស៊ីម ពិសិដ្ឋ ក្នុងខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយបើករត់គេចខ្លួន។ ម្ចាស់រថយន្តរងគ្រោះ ក្រោយពីទទួលបានពត៌មានថា ចោរលួចរថយន្តក៏បានទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ទីបំផុតជនសង្ស័យក៏ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្ទាក់ឃាត់បានសម្រេចទាំងជនសង្ស័យនិងរថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ។

ក្រោយសួនាំ ជនសង្ស័យរួមជាមួយរថយន្ត ត្រូវបានប្រគល់ជូនទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលខ័ណ្ឌឬស្សីកែវ ទទួលយកទៅអនុវត្តន៍បន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
24 នាក់
ម្សិលមិញ :
94 នាក់
សប្តាហ៍នេះ :
921 នាក់
ខែនេះ :
3743 នាក់
3 ខែនេះ :
11404 នាក់
សរុប :
340003 នាក់