ថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ឃាតករដែលសម្លាប់ថៅកែអេតចាយទាំងម្តាយនិងកូនរត់គេច១៣ឆ្នាំត្រូវបាននគរបាលចាប់ខ្លួនបានហើយ
Wed,26 April 2023 (Time 12:12 PM)
ដោយ ៖ ធីម ថា (ចំនួនអ្នកអាន: 128នាក់)

អស់រយ:ពេល១១ឆ្នាំក៏ដោយនៅតែមិនរួចខ្លួនពីសំណាញ់ច្បាប់ឃាតករដៃឆៅម្នាក់ អា.ករ.សម្លាប់ថៅកែអេដចាយពីរនាក់ម្តាយនិងកូនកាលពី ១១ឆ្នាំមុននៅក្រុងបាត់ដំបង ពេលនេះត្រូវកម្លាំងសមត្ថកិច្ចខេត្តតាកែវ ឃាត់ខ្លួនបានហើយ!!!

(ខេត្តបាត់ដំបង)៖ឃាត.ករដៃឆៅម្នាក់ ក្រោយ​ពី​ស​ម្លាប់​.ថៅកែ​អេ​ត​ចាយ​ម្ដាយ​និង​កូនស្រី​យ៉ាង​សាហាវព្រៃផ្សៃ​នៅ​ក្នុង​ក្រុង​បាត់ដំបង បាន​រត់គេច​អស់​រយៈពេល​១១​ឆ្នាំ ហើយ​ពេល​នេះ​ទើបត្រូវ​កម្លាំង​នគរ​បាល​ខេត្តតាកែវ​ ចាប់ខ្លួន​ប្រគល់​ឲ្យ​កម្លាំង​ស្នងការ​ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា តាម <ដីកា​បង្គាប់​ឲ្យ​ចចាប់ខ្លួន> របស់​ចៅក្រម​សាលាដំបូង​ខេត្តបាត់ដំបង ។

​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក គឹ​ម រ៉ា​វី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង​ចុះ​ថ្ងៃ​ទី​០៧ មិថុនា ឆ្នាំ​២០១៣ ជន​ត្រូវ​ឈ្មោះ ច្រាញ់ អឿ​ម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ។ ជន​នេះ​ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ធ្វើការ​ចោទប្រកាន់​ពី​បទ «ឃាតកម្ម​» ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី០៤ ខែធ្នូ ឆ្នាំ​២០១២ នៅ​ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង (​សម្លាប់​ថៅកែ​អេ​ត​ចាយ ម្ដាយ​និង​កូនស្រី​)​។

បើ​តាម​ចម្លើយ​បឋម​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ច្រាញ់ អឿ​ម នេះ បាន​សារភាព​ថា កាលនោះ ខ្លួន​ពិតជា​បបាបានសម្លាប់​ថៅកែ​អេ​ត​ចាយ​របស់​ខ្លួន​ពីរ​នាក់​ម្ដាយ​និង​កូនស្រី​ននោះពិតប្រាកដមែន។ ប៉ុន្តែ​ជន​នេះ​មិន​បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ទេ តែ​បាន​រៀបរាប់​ថា ក្រោក្រោម្លាប់​ថៅកែ​អេ​ត​ចាយ ខ្លួន​បាន​ព្យាយាម​រត់គេច​ទៅ​កាន់​ប្រទេស​ថៃ រហូត​ដល់​អំឡុង​ឆ្នាំ​២០២០​ចំ​ពេល​ផ្ទុះ​ជំងឺ «​កូ​វី​ដ​១៩» ទើប​ខ្លួន​លួច​ត្រឡប់​ចូល​ប្រទេស​កំណើត​វិញ ។

ឃាតករ​ដៃ​ឆៅ​ម្នាក់​នេះ​បាន​បញ្ជាក់​ដែរ​ថា ពេល​ត្រឡប់​ចូល​ប្រទេស​កំណើត​វិញ ខ្លួន​មិន​បាន​ស្នាក់​នៅ​ខេត្តបាត់ដំបង​ទេ គឺ​គេច​ទៅ​សំងំ​រស់នៅ​ជាមួយ​ប្រពន្ធ​នៅ​ឯ​ខេត្តតាកែវ (​កន្លែង​ចាប់ខ្លួន​) រហូត​មក​ដល់​ថ្ងៃ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​នៅ​ពេល​នេះ​ ។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
55 នាក់
ម្សិលមិញ :
13 នាក់
សប្តាហ៍នេះ :
715 នាក់
ខែនេះ :
3129 នាក់
3 ខែនេះ :
10673 នាក់
សរុប :
338070 នាក់