ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាបានចូលរួមកិច្ចប្រជុំកំពូលចង្អៀតនៃកិច្ចកំពូលអាស៊្រានលើកទី៤២នៅព្រឹកថ្ងៃទី១១ខែឩសភាឆ្នាំ២០២៣មេដឹកនាំអាស៊្រានបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចង្អៀតនៃកិច្ចប្រជុំអាស៊្រាន
Sun,14 May 2023 (Time 04:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 125នាក់)

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២

នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ មេដឹកនាំអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ នៅក្នុងកិច្ចប្រជុំកំពូលចង្អៀត មេដឹកនាំបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យជាថ្មីឱ្យមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សាគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន ក៏បានបង្ហាញការគាំទ្រលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរិះគន់លើការវាយប្រហារមន្រ្តីជំនួយមនុស្សធម៌អាស៊ាន នៅមីយ៉ាន់ម៉ា។ចំណែកមេដឹកនាំអាស៊ាន នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១០ ខែឧសភា ក្រោយកិច្ចប្រជុំកំពូលលើកទី៤២ នៅក្នុងក្រុង Labuan Bajo ក៏បានគាំទ្រសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងបានជំរុញឱ្យអ្នកប្រព្រឹត្តិអំពើនោះ ត្រូវតែទទួលខុសត្រូវ។

ទន្ទឹមនេះ មេដឹកនាំអាស៊ាន បានអំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ផងដែរ ដើម្បីស្តារដំណើរការសន្តិភាពនៅក្នុងប្រទេស។ «មេដឹកនាំមានក្តីបារម្ភយ៉ាងខ្លាំងលើអំពើហិង្សានៅមីយ៉ាន់ម៉ា និងជំរុញឱ្យមានការបញ្ឈប់បទឈប់បាញ់រាល់ទម្រង់ និងការប្រើប្រាស់កម្លាំងទ័ព ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព និងអាចផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលា»។ មេដឹកនាំអាស៊ាន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី១០ ខែឧសភា។ លើសពីនេះ មេដឹកនាំអាស៊ាន បានបញ្ជាក់ពីការគាំទ្រប្រធានអាស៊ាន ក្នុងការរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់ និងការលើកទឹកចិត្តឱ្យអនុវត្តការឯកភាព ៥ចំណុច៕ដកស្រង់ទាំងស្រុងផេកផ្លូវការរបស់សម្តេចតេជោ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
111 នាក់
ម្សិលមិញ :
126 នាក់
សប្តាហ៍នេះ :
832 នាក់
ខែនេះ :
3489 នាក់
3 ខែនេះ :
10043 នាក់
សរុប :
332878 នាក់