ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ជំទាវត្បាញអាយបន្លំខ្លួនជាយូឆ្នាំមកហើយទើបអភិបាលខេត្តពោធិ៍ថ្មីដាក់ការសើបអង្កេតទើបដឹងថាជំទាវត្បាញអាយ
Fri,05 May 2023 (Time 03:20 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 152នាក់)

បន្លំខ្លួនធ្វើជាជំទាវចូលរួមជាមួយថ្នាក់ដឹកនាំស្ទើរគ្រប់កម្មពិធីដោយគ្មានអ្នកចាប់អារម្មណ៍ដើរបោកពលរដ្ឋរាប់សិបនាក់អស់ប្រាក់មិនចេះតិចមកបែកការត្រឹមអភិបាលខេត្តថ្មី

ពោធិ៍សាត់ះ ស្ត្រីម្នាក់ដែលគេតែងតែឃើញស្លៀកពាក់សមសួន បន្លំធ្វើជាជំទាវចូលរួមជាមួយនឹងថ្នាក់ដឹកនាំស្ទើរគ្រប់កម្មពិធីនិងដើបោកពលរដ្ឋនៅខេត្តពោធិ៍សាត់នោះឥឡូវត្រូវបានសមត្ថកិច្ចចាប់ចាត់ការតាមនីតិវិធីរួចរាល់ហើយបន្ទាប់ពីបែកការត្រឹមអភិបាលខេត្តថ្មីឈ្លាសវៃមានការសង្ស័យ។
ការចាប់ខ្លួនជំទាវត្បែងអាយរូបនោះធ្វើឡើងនៅថ្ងៃទី 3 ខែឧសភាឆ្នាំ 2023 ក្នុងក្រុងពោធិ៍សាត់។ ក្រោមកិច្ចចង្អុលការពីរឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិ និងបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ក្រោមកិច្ចសម្របសម្រួលពីឯកឧត្តមកូយកាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
លោក ម៉ូលីដា ស្នងការរងទទួលផែនព្រហ្មទណ្ទ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានបញ្ជាក់ឲ្យដឹងថា ស្ត្រីជាប់ចោទ ឈ្មោះ ហុីមមុំ អាយុ 53 ឆ្នាំ ទីកន្លែងកំណើត ភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូលខេត្តកណ្ដាលនិងមានទីលំនៅមុនពេលឃាត់ខ្លួន ផ្ទះលេខ 24 ផ្លូវលេខ 108 ភូមិ 18 សង្កាត់បឹងកក់ទី 2 ខណ្ឌទួលគោករាជធានីភ្នំពេញ។ ជននេះត្រូវបានលោកឡុញច័ន្ចចេតនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នក្នុងសំណុំរឿងស៊ើបសួរលេខ 245 ចុះថ្ងៃទី 4 ខែឧសភាឆ្នាំ 2023 នេះពីបទឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងភូមិឯកភាព ឃុំថ្មដាស្រុកវាលវែងក្នុងអំឡុងខែកក្កដាឆ្នាំ 2021កន្លងទៅ។ ដោយបោកប្រាស់ជនរងគ្រោះម្នាក់ដែលបានមកដាក់ពាក្យបណ្ដឹងនៅតុលាការអស់ទឹកប្រាក់ចំនួន 17,700 ដុល្លារ ជាថ្នូរនិងរត់ការចូលក្របខ័ណ្ឌនគរបាល ហើយនិងមានពលរដ្ឋ ខ្លះទៀតអស់ចំនួន18,000 ដុល្លារ 15.000 ដុល្លារ ដែលនឹងត្រៀមដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ទៀត និងពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវស្ត្រីខាងលើឆបោកតាមរូបភាពផ្សេងៗ អស់ប្រាក់ពី5ទៅ6លានរៀលផងដែរ។
បើតាមប្រភពពីអាជ្ញាធរសមត្ថកិច្ចក្នុងខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅរៀងរាល់កម្មពិធីផ្សេងៗរបស់ថ្នាក់ដឹកនាំ គេតែងតែសង្កេតឃើញវត្តមាន ស្ត្រីជាប់ឃុំខាងលើចូលរួមអង្គុយជាកិត្តិយសនិងថតរូបស្ទើរគ្រប់កម្មពិធីទាំងអស់ដោយហៅថាជាលោកជំទាវ ៗចាប់តាំងពីជំនន់ឯកឧត្តមម៉ៅធនិនជាចៅហ្វាយខេត្តពោធិ៍សាត់មកម្ល៉េះដែលគ្មាននណាម្នាក់ចាប់អារម្មណ៍ថាជាជំទាវត្បែងអាយបន្លំខ្លួនដើម្បីបង្ហាញអោយគេឃើញថាខ្លួនអស្ចារ្យធ្វើឱ្យពលរដ្ឋមានទំនុកចិត្តចាញ់បោកលុយអស់រាប់សិបម៉ឺនដុល្លារ។ ទើបបែកការត្រឹមឯកឧត្តមខូយរីដាអភិបាលខេត្តថ្មីចាប់អារម្មណ៍ មានការសង្ស័យ ដាក់ផែនការឲ្យអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចស៊ើបអង្កេតលេចធ្លាយចេញជាករណីឆបោកប្រជាពលរដ្ឋនិងមានបណ្ដឹងចាប់ខ្លួនធ្វើតាមនីតិវិធីតែម្ដង៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
58 នាក់
ម្សិលមិញ :
94 នាក់
សប្តាហ៍នេះ :
955 នាក់
ខែនេះ :
3777 នាក់
3 ខែនេះ :
11438 នាក់
សរុប :
340037 នាក់