ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ខេត្តពោធិ៍សាត់ទៀតហើយ ពីថ្ងៃមុនស្រ្តីម្នាក់តាំងខ្លួនថាជាជំទាវដើរបាកពលរដ្ឋឥឡូវវបុរសម្នាក់គ្រានតែមានក្រដាសសមួយសន្លឹកក៍ដើរបាកពលរដ្ឋដែរ
Tue,09 May 2023 (Time 04:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 158នាក់)

បោកទៀតហើយ! ! !
រឿងថ្មីក្នុងគន្លងចាស់កាន់ក្រដាសតែងតាំងត្រឹមតែមួយសន្លឹកដើរបោកពលរដ្ឋនៅស្រុកវាលវែងជាច្រើននាក់អស់ប្រាក់រាប់ម៉ឺនដុល្លារ
ពោធិ៍សាត់ះ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីដើរធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋជាច្រើននាក់អស់លុយរាប់សិបម៉ឺនដុល្លារនៅក្នុងមូលដ្ឋានស្រុកវាលវែង ដោយគ្រាន់តែមានក្រដាសតែងតាំងមួយសន្លឹកជាប្រធានប្រតិបត្តិអនុសាខាសមាគមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព នៅស្រុកវាលវែងខេត្តពោធិ៍សាត់។
ការចាប់ខ្លួនជនឆបោករួបនេះ ធ្វើឡើងនៅវេលាម៉ោង 7:00 និង 12 នាទីយប់ថ្ងៃទី 7 ខែឧសភាឆ្នាំ 2023 ក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់។
លោកធាងឡេងអធិការនគរបាលស្រុកវាលវែងប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឃឹមសុភ័ណ្ឌ អាយុ 59 ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែងខេត្តពោធិ៍សាត់។
លោកបញ្ជាក់ថាជនសង្ស័យខាងលើបានដើរធ្វើសកម្មភាពឆបោកបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុក វាលវែង ជាច្រើននាក់ ដោយម្នាក់ៗអស់ប្រាក់ ចាប់ពី 4000 ដុល្លារឡើងទៅនិងលុយខ្មែរអ្នកខ្លះអស់មួយលានរៀល 24 លានរៀល ជាថ្នូរនិងការរត់ការចូលជាអតីតយុទ្ធជនដើម្បីទទួលបានប្រាក់បៀវត្ស។ នេះគ្រាន់តែប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ចហើយនឹងមានប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀតក៏រងគ្រោះដោយសារជនខាងលើឆបោកតាមរយៈការបញ្ចុះបញ្ចូលឱ្យចូលជាអតីតយុទ្ធជន ដោយសំអាងលើឯកសារមួយសន្លឹកដែលមានខ្លឹមសារជាសមាគមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ដែលតែងតាំងជននេះជាប្រធានប្រតិបត្តិអនុសាខាសមាគមផងនិងតាមរយៈសកម្មភាពការងារជាមួយអាជ្ញាធរ ក្រុមការងារ នៅក្នុងមូលដ្ឋានផងដើម្បីបង្ហាញឱ្យពលរដ្ឋឃើញមានទំនុកចិត្តដាក់ទុនជាមួយតែម្ដង។
សូមបញ្ជាក់ផងដែរថានេះជាករណីថ្មីមួយទៀតនៅក្នុងស្រុកវាលវែងដែលសមត្ថកិច្ចចាប់ខ្លួនជនឆបោកចាត់ការតាមនិតិវិធីច្បាប់បន្ទាប់ពីជំទាវអត់ក្រឹត ក្រោយពីបែកធ្លាយដឹងដល់ថ្នាក់ដឹកនាំខេត្តនិងមានបញ្ជាពីលោក សថេង ស្នងការនគរបាលខេត្ត ឯកឧត្តមកូយកាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រហូតដល់ឯកឧត្តមទេសរដ្ឋមន្ត្រីគន់គីម ឱ្យកម្លាំងសមត្ថកិច្ចស៊ើបអង្កេតស្រាវជ្រាវឈានដល់ចាប់ខ្លួនជនឆបោកខាងលើចាត់ការតាមច្បាប់តែម្ដង៕
ប្រភព Suy Phirun

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
182 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
1249 នាក់
ខែនេះ :
3763 នាក់
3 ខែនេះ :
11251 នាក់
សរុប :
339264 នាក់