យោងតាមការចុះផ្សាយរបស់ ថា ÷ មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ បើករថយន្ត-បុ-ក-រ-ះ 3កន្លែង ផ្អើលក្រុងសៀមរាបកាលពីវេលាម៉ោង 14 និង 00 នាទីថ្ងៃទី 9 ខែសីហាឆ្នាំ 2023 លោក កែវ ផល្លា ដែលគេស្គាល់ថាជាមន្ត្រី រដ្ឋបាលព្រៃឈើស្រុកពួក ដែលស-ង្ស័-យ-ថាបានបើកបររថយន្តម៉ាក toyota highlander ពណ៌ទឹកប្រាក់ផ្លាកលេខភ្នំពេញ 2W-6201 ក្នុងស្ថានភាព-ស្រ-វឹ-ង បុ-ក-រុឺម៉កម៉ូតូ នៅត្រង់ចំណុចភូមិទ្រាំង សង្កាត់ស្លក្រាម រួចព្យាយាមរត់គេចទាំងស្ថានភាព-បែ-ក-ក-ង់មុខផ្នែកខាងស្ដាំ ត្រូវបានប្រជាពលរដ្ឋតាមឃាត់បាន នៅត្រង់ចំណុចខាងកើតផ្សារកុងតឺន័រ៦០ម៉ត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លុកក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក៍បានដោះស្រាយសំណងជូនភាគីរុឺម៉កម៉ូតូនៅចំពោះមុខសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប។ដោយឃើញភាគីសងខាងត្រូវរូវគ្នាហើយនោះ សមត្ថកិច្ចក៏អនុញ្ញាតឱ្យ អ្នកបើកបររថយន្តបន្តដំណើរទៅមួយទៀត ទាំងដែលរថយន្តនៅបែកកង់មុខខាងស្ដាំនៅឡើយ។ ប៉ុន្មាននាទីក្រោយមក បន្ទាប់ពីធ្វើដំណើរបានប្រហែល 500 ម៉ែត្រ ក្នុងស្ថានភាពរថយន្តបែកកង់ ហើយអ្នកបើកបរក៏សង្ស័យស្រវឹងទៀតនោះ រថយន្តក៏បានបន្តទៅ-បុ-ក-រ-ះ ប៉ុស្តិ៍យាមរបស់មណ្ឌលចត្តាឡីស័ករាបដល់ដី ប៉ុន្តែរថយន្តនៅតែអាចបន្តដំណើរទៅមុខទៀត រហូតទៅបុកនឹងរុឺម៉ក ដែលគេដាក់តាំងលក់ ហើយថែមទាំងបុកត្រូវ រថយន្ត Land Rover discovery ពណ៌ប្រផេះក្រម៉ៅ ផ្លាកលេខ ភ្នំពេញ 2Y-0088 បណ្ដាលអោយរោងការខូចខាតមួយគ្រឿងផងដែរ។ ហើយចំណែករថយន្តបង្ក ក៏រងការ-ខូ-ច-ខ-ា-ត-ផ្នែកខាងមុខយ៉ាង-ដំ-ណំ នឹងមិនអាចបន្តទៅមុខទៀតបាននោះឡើយ។ឃើញសភាពមិនស្រួលបែបនេះ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ចុះមកទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង ស្ទូចយកវត្ថុតាងទាំងអស់ រួមទាំងអ្នកបើកបររថយន្តបង្ក ទៅកាន់ស្នាក់ការចរាចរណ៍ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី។ សូមបញ្ជាក់ជូនផងដែរថា នៅក្នុង-ហេ-តុកា-រ-ណ៍នេះពុំមានបណ្ដាលឲ្យនរណាម្នាក់រ-ង-រ-បួ-សនោះទេ។ជុំវិញករណីនេះ អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី បានធ្វើការទំនាក់ទំនង ទៅកាន់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប៉ុន្តែនៅពុំទាន់ទទួលបានចម្លើយតបនៅឡើយទេ។ដោយឡែក លោក កែវ ផល្លា ក៏នៅមិនទាន់អាចធ្វើការទំនាក់ទំនងបាននៅឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា