ស្ដ្រីអ្នកជំនួញម្នាក់នេះ ប្រើប្លង់ដីក្លែងក្លាយឆបោកលុយម្ចាស់បំណុលជិត២០ម៉ឺនដុល្លារ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ និងកំពុងស្វែងរកចាប់ខ្លួនប្ដីដែលជាអ្នកខុបឃឺត។ជនល្មើសខាងលើមានឈ្មោះ ជា សុផល្លា អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ មានអាសយដ្ឋានផ្ទះលេខ៥ (បុរីពិភពថ្មីសំរោងអណ្តែត) ផ្លូវលេខ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។កន្លងមក ប្តីប្រពន្ធមួយគូនេះឈ្មោះអ្នកមានឥទ្ធិពលមកប្រើប្រាស់ធ្វើជាខ្នងបង្អែក ដើម្បីដាក់សម្ពាធ និងតទល់ជាមួយម្ចាស់បំណុល ក្នុងគោលដៅមិនទទួលខុសត្រូវ ហើយប្តីប្រពន្ធជើងខ្លាំងមួយគូនេះល្បីឈ្មោះ និងជំនាញខាងធ្វើប្លង់ក្លែងក្លាយ ដែលបានឆបោកលុយប្រជាពលរដ្ឋច្រើនលានដុល្លារអាមេរិកមកហើយ។ម្យ៉ាងវិញទៀត ប្តីប្រពន្ធមួយគូនេះត្រូវបានជនរងគ្រោះជាច្រើនប្តឹងទៅតុលាការ ពាក់ព័ន្ធនឹងទង្វើទុច្ចរិតជាច្រើនផ្សេងទៀត ដែលសំណុំរឿងទាំងនោះកំពុងដំណើរការនៅតុលាការ។
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា