គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត បើកកិច្ចប្រជុំលើរបៀបវារៈ ចំនួន៤ ខេត្តបន្ទាយមានជ័យ: លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត និងជាអភិបាលនៃគណៈអភិបាលក្រុង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ក្នុងរបៀបវារៈ ចំនួន៤រួមមាន១.ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ- ការងារចុះកាត់សំយ៉ាប ដែលរំលោភលើចំណីផ្លូវ រៀបចំបណ្តាញលូររំដោះទឹក- ការងារក្មេងទំនើង- បញ្ហាចោរកម្ម ចោរលួច ចោរប្លន់ ចោរឆក់២.ត្រៀមសម្រាប់កិច្ចប្រជុំ BLO (ថ្ងៃទី០១ កញ្ញា ២០២៣)-ចាត់អ្នកចូលរួមប្រជុំ និងត្រៀមរបាយការណ៍សម្រាប់រាយការណ៍៣.ក្ដាប់របាយការណ៍តាម បណ្តារអង្គភាព និងការិយាល័យចំណុះ៤.បញ្ហាផ្សេងៗ ។នៅក្នុងកិច្ចប្រជុំនោះដែរលោក គាត ហ៊ុល បានមានប្រសាសន៍បញ្ជាក់ទៅកាន់អង្គប្រជុំទាំងមូលថា បញ្ហាចុះអនុវត្តទៅលើការកាត់សំយាប ស្លាកយីហោ និងលក់ដូរលើចំណីផ្លូវសាធារណៈ ស្ថិតនៅក្នុងទីប្រជុំជន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បានស្នើសុំគោលការណ៍ និងផ្នែកច្បាប់រួចរាល់អស់ហើយ រង់ចាំតែថ្ងៃកំណត់ចុះអនុវត្តតែប៉ុណ្ណោះ ហើយការចុះធ្វើនោះទៀតសោត មិនមានការយោគយល់នោះទេ ពោលគឺស្មើភាពគ្នាទាំងអស់ ដើម្បីទីក្រុងល្អ ស្អាត ឱ្យសាកសមជាឈ្មោះទីក្រុង ។ក្នុងនោះលោក គាត ហ៊ុល ក៏បានធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋ សូមមានការយោគយល់និងចូលរួមទាំងអស់គ្នា ដើម្បីក្រុងរបស់យើងស្អាត ។លោក គាត ហ៊ុល បញ្ជាក់ទៀតថា ការចុះរៀបចំរបស់អាជ្ញាធរក្រុងនេះមិនមែនធ្វើដើម្បីអ្នកណាម្នាក់នោះទេ គឺធ្វើដើម្បីសង្គម និងមុខមាត់ប្រទេសជាតិយើងទាំងអស់គ្នា ៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា