ព្រះវិហារប៉ិនប្រសប់ឆ្ពិនភ្នែកថ្នាក់ដឹកនាំយកដីព្រះរាជក្រឹត្យធ្វើជាកម្មសិទ្ធិរបស់ខ្លួន តើលុបព្រះរាជក្រឹតតាមរបៀបណា.?03/08/23ដីព្រះរាជក្រឹត្យភ្នំព្រះលានចំនួនជាង៣០០ហិចតាក្លាយជាដីមានប្លង់ ទីកន្លែងដែលឈូសឆាយដីព្រៃភ្នំព្រះលាន ស្ថិននៅក្នុងឃុំរមណី ស្រុករវាង ខេត្តព្រះវិហារ ក្លាយជាប្រធានបទក្ដៅសម្រាប់មហាជន រង់ចាំមើលតើក្រសួងពាក់ព័ន្ធទាំងអស់អាចបង្កើតក្រុមអធិការកិច្ចចុះមកស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើដីព្រះរាជក្រឹត្យភ្នំព្រះលាននេះ មិនធម្មតាដីព្រៃព្រះរាជក្រឹត្យបានក្លាយជាដីមានប្លង់ មិនដឹងថាជំនាញភូមិបាលដីនឹងមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តព្រះវិហារ ចេះលេងល្បែងឆ្ពិនភ្នែកដល់ម្លឹងៗសោះ។បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទៅដឹកអុសព្រៃនៅកន្លែងដីព្រៃភ្នំព្រះលាន បានបញ្ជាក់ថាកាលពីឆ្នាំ 2022 ដំបូងឡើយដីព្រៃព្រះរាជក្រឹតភ្នំព្រះលាន នេះក្រុមឈ្មួញបានធ្វើសកម្មភាពជួលប្រជាពលរដ្ឋជាច្រើនអ្នកចូលទៅធ្វើសកម្មភាពកាត់ហ្នឹងកម្លាំងមនុស្សហើយអានឹងម៉ាស៊ីនត្រង់ស៊ីន័រ រួចហើយបានធ្វើសកម្មភាពដុតព្រៃដែលកាប់រួចកម្ទេចចោល ដើម្បីយកដីព្រៃភ្នំព្រះលាននេះធ្វើជាកម្មសិទ្ធិរបស់ខ្លួន អ្វីដែលមហាជនមិនយល់ត្រង់ថាដី ព្រៃព្រះរាជក្រឹត មូលហេតុអីបានក្លាយទៅជាដីមានប្លង់រឹង។ជាធម្មតាការឃុបឃិតគ្នាជាប្រព័ន្ធបែបនេះ អ្នកដែលមានចិត្តលោភលន់ ពូកែជ្រើសរើសយកអ្នករត់ការ ដីព្រៃឲ្យក្លាយជាដីមានប្លង់ ដីព្រះរាជក្រឹត្យឲ្យក្លាយជាដីមានប្លង់ ពិតជាមិនធម្មតាទេ ចំណុចនេះហើយបានជាមហាជនព្រមទាំងអង្គការសង្គមស៊ីវិល សូមសំណូមពរទៅគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់ មេត្តាបង្កើតជាអធិការកិច្ចចុះស៊ើបអង្កេតតើអ្នកណាជាអ្នករំលាយព្រះរាជក្រឹត្យដីភ្នំព្រះលាននេះដើម្បីយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។ចំណុចសំខាន់ជាងគេគឺមន្ទីររៀបចំដែនដីរូបនីយកម្មនិងសំណង់ខេត្តព្រះវិហារ អភិបាលស្រុករវាង និងអ្នកគ្រប់គ្រងដើម្បីឲ្យគ្រឿងចក្រធ្វើសកម្មភាពហើយផ្ដល់មធ្យោបាយគ្រប់បែបយ៉ាងគឺមានឈ្មោះ លោកយី សុីណាត ការរិះគន់ដើម្បីស្ថាបនា យើងខ្ញុំនឹងរង់ចាំការបកស្រាយគ្រប់មជ្ឈដ្ឋានតាមរបបនៃសារព័ត៌មាន៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា