ខេត្តសៀមរាបល្មមដល់ពេលវះកាត់ហើយ ស៊ីលុយរាស្ត្រ ត្រូវបំរើរាស្ត្រផង ចុះផ្សាយប៉ុណ្ណឹងហើយ នៅមិនទាន់ឃើញចាត់ការជនល្មើសទៀត ? ឬមួយឲ្យតែមានខ្សែបក្សពួកខ្លួនគេមិនចាត់ការតាមច្បាប់ ?ខ្លាំងមែនបងធំឈ្មោះ អ៊ី ប៊ុនហេង នាំបក្សពួកគ្នីគ្នាប្រមាណ២០នាក់ វាយម្ចាស់ហាងកាហ្វេ( ឃ្វីនកាហ្វេ)ផ្អើលក្រុងសៀមរាម មកទល់ពេលនេះសម្ថកិច្ចតាមចាប់មិនបានសៀមរាប ជនដៃដល់ដែលជាបងធំឈ្មោះ អ៊ី ប៊ុនហេង បាននាំបក្សពួកជិត២០នាក់ ជិះរថយន្ត៤គ្រឿង និងហែហមអមដោយម៉ូតូជាច្រើនគ្រឿង ផ្អើលពេញក្រុងសៀមរាប បានធ្វើសកម្មភាពទៅ វាយ តប់ ទៅលើម្ចាស់ហាងកាហ្វេ ឃ្វីនកាហ្វេ ដល់កន្លែងបណ្តាលអោយរងរបួស ដេរជិត ២០ថ្នេរ នៅទល់មុខ សាលារៀនវិទ្យាល័យអង្គរ (កាលេះអង្គរ) ដែលស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប តែសមត្ថកិច្ចក្រុងរក្សាភាពស្ងៀមស្ងាត់បានល្អ សូម្បីតែបងធំឈ្មោះ អ៊ី ប៊ុនហេង ក៏ចាប់មិនបានដែរធ្វើឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យថា ក្រុមបងធំទាំងនោះមានជាបខ្យែសមត្ថកិច្ចហើយឬបានជាចាប់មិនបាន ។ សូមបញ្ជាក់ផងដែរថាករណីហិង្សាដឹកនាំដោយបងធំឈ្មោះ អ៊ី ប៊ុនហេង ខាងលើនេះ បានបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១:០០នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ។ យោងទៅតាមការរៀបរាប់ពីបងប្អូនជនរងគ្រោះបានឲ្យសារព័ត៌មានដឹងថា ជនរងគ្រោះឈ្មោះ ហេង លីហ៊ួរ គាត់បានអង្គុយលេងនៅក្នុងហាងកាហ្វេរបស់ខ្លួនជាមួយមិត្តភក្តិចំនួន២នាក់ ហើយស្រាប់តែ នៅវេលា ម៉ោង១១ថ្ងៃដដែលខាងលើនោះ ជនសង្ស័យមានគ្នាជិត២០នាក់ បានចូលមកវាយជនរងគ្រោះ នៅក្នុងហាងតែម្ដង ឯជនរងគ្រោះបានរត់ឲ្យញាតិមិត្តជិតខាងជួយ ពេលនោះជនងរងគ្រោះបានរត់ចូលក្នុងហាងមួយឈ្មោះ( តាម៉ាប់ស្លាបមាន់ក្រឡុក) នៅក្បែរនោះផងដែរ ។ បងប្អូនជនរងគ្រោះបានបន្តថា ពេលដែលរតចូលហាងក្បែរនោះ ក៏មានគ្នាគ្នីមកចូលជួយយកជនរងគ្រោះ ទៅគ្លីនិក ដើម្បីពិនិត្យមើលរបួស ដែលបានត្រូវជនសង្ស័យវាយតប់ខាងលើផងដែរ ។បងប្អូនជនរងគ្រោះបានបញ្ជាក់បន្ថែមថា សមត្ថកិច្ចនគរបាលមិនទាន់ចាប់បានជនសង្ស័យ ជាជនដៃដល់ឡើយទេរហូតមកដល់ថ្ងៃនេះទី ១៨.០៧.២០២៣ ស្ងាត់ឈឹង៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា