ទីបំផុតស្នងការខេត្តប៉ៃលិនសារភាពហេីយ ! បន្ទាប់ពីមានការរិះគន់ផ្ទួនៗអំពីការក្លែងរបាយការណ៍ភូតកុហក ករណី ធ្វើទារុណកម្មលើជនជាតិចិនបណ្ដាលឲ្យស្លាប់ នៅយប់ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២៤ នេះ ស្នងការខេត្តប៉ៃលិន បានសារភាពកំហុសឆ្គងរបស់ខ្លួនហើយ ។ តាមរយៈសេចក្ដីបំភ្លឺព័ត៌មាន ដែលស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បង្ហោះលេី ទំព័រហ្វេសប៊ុករបស់ខ្លូន បានបញ្ជាក់ថា គ្រូពេទ្យ និង ការិយាល័យនគរបាលបច្ចេកទេស និង វិទ្យាសាស្ត្រ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វេីទារុណកម្មធ្ងន់ធកងរពិត ប្រាកដមែន ។ ការធ្វេីរបាយការណ៍បំភ្លឺនេះគឺផ្ទុយគ្នាទាំងស្រុងទៅនឹងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនចុះថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៤ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដែលបានសន្និដ្ឋានថាជនរងគ្រោះបានដួលស្លាប់ដោយខ្លួនង ។ ចំពោះការដោះលែងជនដៃដល់ លោកស្នងការឆ្លេីយថាមានការឯកភាពពីលោកព្រះរាជអាជ្ញានោះគឺត្រឹមត្រូវហេីយ ព្រោះរបាយការណ៍របស់លោកស្នងការបញ្ជាក់ថាជនរងគ្រោះដួលស្លាប់ដោយខ្លួនឯង ក្នុងន័យនេះបង្ហាញថា ករណីជនរងគ្រោះស្លាប់គឺស្លាប់ដោយខ្លួនឯង គ្មានពាក់ព័ន្ធអ្នកណាទេ ។ ដូច្នេះគ្មានហេតុផលអ្វីដែលោកព្រះរាជអាជ្ញាអោយឃាត់ខ្លួននោះទេ ។ បេីលោកស្នងការធ្វើរបាយការណ៍បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារការធ្វើទារុណកម្មក៏លោកព្រះរាជអាជ្ញាមិនអនុញ្ញាតិអោយដោះលែងដែរ ។ ដូច្នេះកុំឆ្លេីយទម្លាក់កំហុសទៅលេីអ្នកដទៃ ។ ខ្ញុំសូមបញ្ជាក់ជូនថា មុននឹងខ្ញុំទម្លាយករណីធ្វើទារុណកម្មលើជនជាតិចិនបណ្ដាលឲ្យស្លាប់នេះ ខ្ញុំបានចុះទៅស្រាវជ្រាវដល់ប៉ៃលិនរួចទៅហេីយ សំណុំឯកសារមានពេញដៃខ្ញុំ ខ្ញុំមិនមែន សម្ងំសរសរព័ត៌មាននៅក្នុងផ្ទះទេ ។
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា