PM ផឹកសុីជាមួយ PM វៃPL នៅហាងរបស់ PM !-កាលពីរាត្រីថ្ងៃទី 19 ខែតុលាឆ្នាំ 2024 កន្លងទៅថ្មីៗនេះ មានព្រឹត្តិការណ៍ ហឹង្សាមួយកើតឡើងគួរឱ្យចាប់អារម្មណ៏ ស្ថិតនៅទីតាំងហាងផឹកសុីមួយកន្លែង ឈ្មោះ ស្ទឹងសែន ផាប់ ។ ករណីនេះហឹង្សានេះកើតឡើងបណ្ដាលមកពី បុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ថាជា មេPM រងខេត្តកំពង់ធំ បានចូលហូបចុកផឹកសុី ជាមួយ មេPM ស្រុកម្នាក់ទៀត ។ តែក្រោយមកមិនដឹងថាមានរឿងអីកើតឡើង ក៏ស្រាប់តែ មានការវាយតប់គ្នានៅបន្ទប់ទឹក។ ក្រោយមកទើបគេដឹងថា មេរងpm ខេត្តបានវាយតប់ទៅ ភ្ញៀវម្នាក់ទៀត ដែលគេស្គាល់អត្តសញ្ញាណជា PL ស័ក្តិ៣ នៅអធិការស្រុកកំពង់ស្វាយ ។ នេះបើតាមប្រភពច្បាស់ការ ដែលសុំលាក់អត្តសញ្ញាណ។ ជុំវិញករណីខាងលើនេះ អង្គភាពយើងនៅមិនទាន់ទាក់ទងបាន ទៅជនរងគ្រោះ និងអ្នកបង្កហេតុ ដែលមានតួនាទីជាមេ PM រងខេត្តកំពង់ធំ និងពិសេសម្ចាស់ហាង ដែលគេស្គាល់ថា មេPM ក្រុងស្ទឹងសែន បាននៅឡើយទេ។ អង្គភាពយើងនិងធ្វើការផ្សាយបន្ថែម ជុំវិញករណីនេះបន្ទាប់ពីស្រាវជ្រាវ លំអិតព័ត៌មាន ខាងលើ! (ព័ត៌មានបឋម)សូមបញ្ជាក់ថាមុននេះបន្តិចមន្ត្រីរាជការនៅក្នុងខេត្តកំពង់ធំមួយចំនួនដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពយើងខ្ញុំថា លោកយី សំអូន ដែលជាបុគ្គល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ កន្លងងមកធ្លាប់តែប្រើអំពើហិង្សា ជាហូរហែមកហើយ គឺគេដាក់ហាសនាមថាបងធំខាងវ៉ៃតប់។ចំណែកលោករីវណ្ណរិទ្ធ ដែលទើបនឹងឡើងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្ដាន់មក គឺមានការផ្លាស់ប្ដូរឈាម រួមគំនិតគ្នាទៅវ៉ៃកូនប៉ូលីសម្នាក់នៅក្នុងស្រុកកំពង់ស្វាយ ។លោកឈុន ណារី ដែលគេស្គាល់ថាជាម្ចាស់ហាងស្ទឹងសែនផាប់ ជាមេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុងស្ទឹងសែន។
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា