#ក្រុងប៉ោយប៉ែតktv អេផ្លាស់បានបើកដំណើរការឡើងវិញហើយ នៅឡើយអាជ្ញាធរក្រុងមិនទាន់មានវិធានការរដ្ឋបាល ម្ចាស់ ktv ប្រហែលមានអំណាចធំជាងរដ្ឋបាលក្រុងហើយមើលទៅ បានជាមិនញញើតអាជ្ញាធរចុះផ្សាយនាថ្ងៃទី15 វិច្ឆិកា ២០២៤ktvអេផ្លាស់នេះនៅចំណុចអតីត ពន្លឺនាគទិព្វ1 ភូមិក្បាលស្ពាន1 សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។សូមរលឹកផងដែរថា កន្លងទៅ អភិសន្តិបណ្ឌិត ស សុខា ឩបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាឍផ្ទៃ លោកមានវិធានការបិទktv ទូទាំងប្រទេសមិនឲ្យមានជាដាច់ខាត។ដើមចមktv នេះឯងជាកន្លែងចែកចាយគ្រឿងញៀននិងអ្នកចូលទៅកំសាន្តktv ដើម្បីទៅសេពគ្រឿងញៀន ហើយ សប្បាយៗវ៉ៃឡើងៗរាំរែកក្រវីក្បាលដូចគោស្រាំងទិច ភ្ញៀវទាំងនោះមានប្រុសនិងស្រី ដែលចូលktv ភាគច្រើនជាជនបរទេសចំរុះពូជសាស្ត្រ ក្នុងនោះក៍មានខ្មែរយើងផងដែរ។រាំពពាក់ពពូនជាន់ជើងគ្នា ហើយក្នុងបរិវេណក្លឹបktvនោះ មានបន្ទប់តូចធំ ហើយតម្លៃក៍ខុសគ្នាដែរនិងមានម៉ោងកំណត់ បើថែមម៉ោងត្រូវបង់លុយបន្លែមទៀត ហើយនៅលើតុនោះមានភេសជ្ជៈទឹកសុទនិងមានគ្រឿងញៀនដែលគេតម្រូវ ការនៅទីនោះ នេះបើតាមព័ត៌មានបានប្រាប់ទស្សនៈមហាជនដោយឡែកកន្លងទៅបណ្តាញទំនាក់ទំនងសង្គមបានចុះផ្សាយនិងបង្ហោះទីតាំងktvខាងលើនោះ ប៉ុន្តែរហូតមកដល់នាថ្ងៃទី15 វិច្ឆិកា 2024នេះktvខាងលើនោះ នៅមានដំណើការជារៀងរាល់យប់នៅឡើយ។ដើមចម នៃចោរលួចម៉ូតូទ្រព្យសម្បត្តិរបស់ពលរដ្ឋឆក់ប្លន់អំពើហឹង្សាបងតូចបងធំបង្ហោះម៉ូតូ និងអសន្តិសុខក្នុងមូលដ្ឋាន បាន កើតចេញពីគ្រឿងញៀននិងសេពគ្រឿងញៀនជាដើម បើមិនបង្ក្រាប ក្លឹបktv នោះទេ កុំសង្ឃឹមថា ចោរលួចឆក់ប្លន់ម៉ូតូទ្រព្យសម្បត្តិរបស់ពលរដ្ឋនិង បងតូចបងធំ មិនថមថយឡើយ។សូមអភិសន្តិបណ្ឌិត ស សុខា ឩប នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយមើលសកម្មភាពអាជ្ញាធរក្នុងមូលដ្ឋាន សព្វថ្ងៃនេះអសកម្មក្នុងការងារមិនបង្ក្រាប ktvនៅក្រុងប៉ោយប៉ែតឡើយ សូមជួយមានវិធានការទៅទីតាំងktv អេផ្លាស់ ដែលបានរាបរាប់ខាងលើនេះផងទាន៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា